បច្ចុប្បន្ន ស្រុក Muong Te មានក្រុមគ្រួសារជនជាតិ Si La ជិត ១៣០ គ្រួសារ ដែលមានមនុស្សជាង ៥៥០ នាក់ រស់នៅក្នុងភូមិ Seo Hai និងភូមិ Si Thau Chai ឃុំ Kan Ho។ ជនជាតិ Si La គ្មានអក្សររបស់ខ្លួន ហេតុនេះ វប្បធម៌ត្រូវបានផ្សាយដោយផ្ទាល់មាត់ពីជំនាន់មួយទៅជំនាន់មួយទៀត។ ដើម្បីរក្សាអត្ដសញ្ញាញវប្បធម៌របស់ជនជាតិ Si La ការិយាល័យវប្បធម៌និងព័ត៌មានស្រុក Muong Te បានសហការជាមួយថ្នាក់ដឹកនាំឃុំ Kan Ho ស្ដារបុណ្យប្រពៃណីរបស់ជនជាតិ Si La ឡើងវិញ រក្សាបទចម្រៀងប្រជាប្រិយ និងរបាំទាំងឡាយរបស់ជនជាតិ Si La។ អាស្រ័យហេតុនេះ ជនជាតិ Si La នៅតែរក្សាទំនៀមទំលាប់នៃសំលៀកបំពាក់ និងពិធីបុណ្យប្រពៃណី បទចម្រៀងប្រជាប្រិយ សុភាសិត និងរបាំរបស់ជនជាតិខ្លួន។

leftcenterrightdel
សិល្បករ Hu Co Xuan (កណ្ដាល) បង្រៀនបទចម្រៀងប្រជាប្រិយឲ្យជំនាន់ក្រោយ (ថតរូបមុនខែមេសា ឆ្នាំ២០២១)

លោក Ly Cha Loi ប្រធានគណៈកម្មាធិការប្រជាជនឃុំ Kan Ho បានឲ្យដឹងថា ថ្នាក់ដឹកនាំឃុំ Kan Ho បានសហការជាមួយស្ថាប័នជំនាញដើម្បីធ្វើពិធីបុណ្យជនជាតិ Si La ឡើងវិញ ជនជាតិ Si La ក៏បានលើកកំពស់ចំណេះដឹងអំពីការរក្សាអត្ដសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។ បច្ចុប្បន្ន យើងកំពុងផ្តោតទៅលើការស្ដារនិងអភិរក្សរបាំនិងបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Si La ដោយរក្សាការហ្វឹកហាត់របស់ក្រុមសិល្បៈក្នុងឃុំ។ ជាពិសេស ក្រុមសិល្បៈភូមិ Seo Hai និងភូមិ Si Thau Chai បានរក្សាការហ្វឹកហាត់របាំ និងបទចម្រៀងប្រជាប្រិយ ដោយមានការណែនាំពីសិល្បករប្រជាប្រិយ និងកម្មាភិបាលវប្បធម៌របស់ឃុំ។

សិល្បករ Hu Co Xuan ចែករំលែកថា  បទចម្រៀងប្រជាប្រិយ និងរបាំរបស់ជនជាតិ Si La ត្រូវបាននិពន្ធឡើងក្នុងដំណើរការផលិតកម្ម ការរស់នៅនិងអភិវឌ្ឍក្នុងរយៈពេលយ៉ាងយូរ ហើយបានក្លាយទៅជាវប្បធម៌ដោយឡែក។ ក្នុងនាមជាសិល្បករប្រជាប្រិយជនជាតិ Si La ខ្ញុំបានផ្តោតលើការស្រាវជ្រាវអំពីវប្បធម៌របស់ជនជាតិខ្លួន និងសហការជាមួយស្ថាប័នជំនាញ ដើម្បីចូលរួមអភិរក្សបុណ្យប្រពៃណី បទចម្រៀង និងរបាំរបស់ជនជាតិ Si La។

ដោយមានគោលនយោបាយសមស្រប វប្បធម៌ប្រពៃណីពិសេសរបស់ជនជាតិ Si La ត្រូវបានអភិរក្ស ដែលរួមចំណែកបង្កើតរូបភាពវប្បធម៌ចម្រុះពណ៌នៅតំបន់ព្រំដែនរបស់មាតុភូមិ៕

បកប្រែដោយ Thuy Anh