ការច្រៀង Then វាមិនត្រឹមតែជាទម្រង់សិល្បៈសម្តែងប៉ុណ្ណោះទេ ថែមទាំងការច្រៀង Then ក៏ជាទម្រង់ជំនឿមួយដែលមានតាំងពីយូរលង់មកហើយរបស់ជនជាតិ Tay ជនជាតិ Nung និងជនជាតិ Thai ផងដែរ។ ការច្រៀង Then ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន មិនថាសោកសៅ ឬសប្បាយចិត្តទេ គេក៏ច្រៀង Then ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនផងដែរ។

leftcenterrightdel
ការសម្តែងមួយរបស់ក្លឹបច្រៀង Then នៅឃុំ Hoanh Mo

ការលើកកម្ពស់តម្លៃនៃការច្រៀង Then ក្រៅពីការថែរក្សាទំនុកច្រៀង Then បុរាណនោះ សិល្បករនាពេលបច្ចុប្បន្ននេះក៏បាននិពន្ធបទចម្រៀងថ្មី និងកែលម្អតន្ត្រី ដើម្បីងាយស្រួលអនុវត្តក្នុងជីវភាពភាពរស់នៅប្រចាំថ្ងៃ និងការសម្តែងនៅលើឆាក។ ខ្លឹមសារគឺឆ្លុះបញ្ចាំងពីសកម្មភាពរស់នៅប្រចាំថ្ងៃ និងមនោសញ្ចេនារបស់ប្រជាជន ហើយ​និ​ង​ឆ្លុះបញ្ចាំងពីស្មារតីរីកចម្រើន ការកសាងជីវភាពរស់នៅកាន់តែរុងរឿង និងស៊ីវិល័យ។

បច្ចុប្បន្ននៅស្រុក Binh Lieu នៅតែមានភូមិជាច្រើនដែលរក្សាបាននូវទំនៀមទម្លាប់ច្រៀង Then ដូចជា: Coc Long, Ban Pat, Cang Bac (ឃុំ Luc Hon ); Phieng Mun, Na Khau, Dong Long, Phieng Tam (Dong Tam); Khe Lanh (Vo Ngai); Chang Na, Na Pao, Pac Lieng (Tinh Huc); តំបន់ Binh Cong I, Binh Cong II (ទីរួមស្រុក Binh Lieu)...​ សមាជិកក្នុងក្លឹបច្រៀង Then ទាំងឡាយ ទោះបីរវល់នឹងការងារផ្ទះ និងការធ្វើស្រែចំការក៏ដោយ ក៏នៅតែមានចំណង់ចំណូលចិត្តក្នុងការប្រមូលទំនុកច្រៀង Then បុរាណ ហើយនិពន្ធបទចម្រៀងថ្មីៗដែរ។ លោកព្រឹទ្ធាចារ្យភូមិ Tran Siu Thu ប្រធានសមាគមមនុស្សចាស់នៃឃុំ Hoanh Mo និងជាប្រធានក្លឹបច្រៀង Then នៅឃុំ Hoanh Mo បាននិយាយថា៖ “យើងតែងតែសម្របសម្រួលជាមួយអង្គការមហាជន និងកងកម្លាំងពាក់ព័ន្ធដើម្បីចលនាអ្នកភូមិឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយរបស់បក្ស និងរដ្ឋ។ គោលនយោបាយទាំងឡាយស្តីពីតំបន់ព្រំដែន ការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនដោយខ្លួនឯង ដែលទទួលបានប្រសិទ្ធភាពខ្ពស់នេះគឺមួយផ្នែកដោយសារមានទំនុកច្រៀងប្រជាប្រិយនេះដែរ។ ដូច្នេះហើយ យើងខ្ញុំកាន់តែខិតខំព្យាយាមស្វែងយល់ និងរៀនអោយចាំបទចម្រៀងប្រជាប្រិយឲ្យបានច្រើន ជាពិសេសទំនុកច្រៀងថ្មី ដើម្បីច្រៀងជូនអ្នកភូមិដោយរួមបញ្ជូលក្តីស្រឡាញ់ចំពោះមាតុភូមិ ចំពោះប្រទេសជាតិ រួម​ទាំង​ការផ្លាស់ប្តូរថ្មី ភាពរីកចម្រើន  ជីវភាពដ៏សុខសន្តិភាព ចូលក្នុងបទចម្រៀងរបស់ខ្លួនផង​ដែរ”។

លោក Tran Siu Thu រៀបរាប់ទៀតថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលឃើញយុវជនមានចំណង់ចំណូលចិត្តជាមួយវប្បធម៌ជាតិ។ ជារៀងរាល់សប្តាហ៍ យើងទាំងអស់គ្នាជួបជុំគ្នានៅផ្ទះវប្បធម៌ហាត់ច្រៀង។ យុវជនទាំងអស់សុទ្ធតែខិតខំហាត់ច្រៀង ហើយនៅពេលសម្តែងជូនបងប្អូនជនជាតិ ពួកគេក៏មានភាពក្លៀវក្លា និងសប្បាយរីករាយដែរ”​៕

បកប្រែដោយ Duy Hoan