ទោះយ៉ាងណាក៏ដោយចំពោះជនជាតិភាគតិចនៅខេត្ត Dong Nai នេះគឺជាពេលវេលាល្អបំផុត សម្រាប់ពួកគេរក្សាមុខរបរប្រពៃណី និងណែនាំយុវជនឱ្យស្រឡាញ់ និងរៀនមុខរបរពីបុព្វបុរស។

ការខិតខំប្រឹងប្រែងអភិរក្សមុខរបរប្រពៃណី

Dong Nai ជាខេត្តមួយដែលមានជនជាតិចំនួន ៣៧ រស់នៅជាមួយប្រជាជនជាង ៣ លាននាក់ ក្នុងនោះ ជនជាតិភាគតិចមានចំនួន ១៨៩,០៩៨ នាក់ ដែលស្រូបសមាមាត្រ ៦.១% នៃប្រជាជនខេត្ត។ ជនជាតិភាគតិចដូចជា៖ ជនជាតិ Cho Ro, Ma, S’tieng, ចាំប៉ា, Tay និង Nung ... រស់នៅរាយប៉ាយ និងឆ្លាស់គ្នានៅតាមស្រុក និងទីក្រុង ហើយភាគច្រើនរស់នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាល។

leftcenterrightdel
លោក Dieu Thanh និងប្រពន្ធរបស់គាត់ កំពុងក្រងកន្ត្រកនៅក្នុងបណ្តាថ្ងៃរក្សាគម្លាតសង្គម

ក្នុងរយៈពេលជិត ២ ខែកន្លងមក នៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 បានផ្ទុះឡើងយ៉ាងខ្លាំងនៅស្រុក Dinh Quan (ខេត្ត Dong Nai) លោក Dieu Thanh (ជនជាតិ Cho Ro) នៅភូមិ Suoi Dzui ឃុំ Tuc Trung ស្រុក Dinh Quan លែងទៅចំការយ៉ាងទៀងទាត់ដូចជាថ្ងៃធម្មតាទៀត គាត់នៅផ្ទះអនុវត្តតាមបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ នៅក្នុងផ្ទះតូចមួយ លោក Dieu Thanh និងប្រពន្ធគាត់ឈ្មោះ Dieu Thi Ganh កំពុងក្រងកន្ត្រក។

យោងតាមអនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Tuc Trung លោក Dieu Hoang បានឲ្យដឹងថា បច្ចុប្បន្ននៅស្រុក Dinh Quan មានតែលោក Dieu Thanh ប៉ុណ្ណោះដែលប្រកបរបរក្រងកន្ត្រក។ ថ្វីត្បិតតែគ្រួសារលោក Dieu Thanh មានកូនចំនួន ៩ នាក់ក៏ដោយ ក៏គ្មានអ្នកណាបានរៀន និងរក្សាមុខរបរក្រងកន្ត្រកទេ។ កូនៗ របស់លោកភាគច្រើនប្រកបរបរកសិកម្ម និងធ្វើការជាកម្មករ។ ផលិតផលរបស់លោក Dieu Thanh ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ក្នុងតំបន់។

នៅស្រុក Tan Phu ជនជាតិ Ma នៅទីនេះក៏មានមុខរបរប្រពៃណីត្បាញសំពត់សង្គឹម។ ឆ្លៀតយកពីថ្ងៃរក្សាគម្លាតសង្គម សិប្បករជាច្រើនក្នុងតំបន់ បានឆ្លៀតយកពេលវេលាទំនេររបស់ខ្លួនដើម្បីណែនាំឲ្យកូនៗ រៀនមុខរបររបស់ជនជាតិ។ ដើម្បីជួយឱ្យប្រជាជនមានការយល់ដឹងបន្ថែមអំពីវប្បធម៌ និងមុខរបរប្រពៃណីរបស់ជនជាតិ Ma និង S’tieng នៅឃុំ Ta Lai ស្រុក Tan Phu អ្នកស្រី Ka Tuyen (មគ្គុទ្ទេសក៍ទេសចរណ៍នៃឧទ្យានជាតិ Cat Tien) បានបង្កើតទំព័រហ្វេសប៊ុកត្បាញសំពត់សង្គឹម Ta Lai។ នៅលើទំព័រហ្វេសប៊ុកនេះ អ្នកស្រី Ka Tuyen បានថតរូប និងបង្ហាញផលិតផលរួមមាន៖ កន្ត្រក អាវ សំពត់ កាបូបយួរ ស្បែកជើង ... របស់ជនជាតិជូនសហគមន៍។

leftcenterrightdel
អ្នកស្រី Ka Tuyen រៀនត្បាញសំពត់សង្គឹមរបស់ជនជាតិ Ma

ការរំពឹងទុកស្តារមុខរបរប្រពៃណីឡើងវិញ

យោងតាមលោកស្រី Ka Dieu ប្រធានសាខាសមាគមនារីភូមិលេខ ៤ ឃុំ Ta Lai ស្រុក Tan Phu បានឲ្យដឹងថា មិនត្រឹមតែក្នុងរយៈពេលជំងឺរាតត្បាត Covid-19 ផ្ទុះឡើងប៉ុណ្ណោះទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បងប្អូនស្រីនៅភូមិនេះបានត្បាញផង និងខិតខំប្រឹងប្រែងបង្រៀនមុខរបរក្រង និងត្បាញក្រណាត់សម្រាប់កូនស្រី និងកូនប្រសាររបស់ពួកគេផង។ ទោះយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាចូលចិត្តរៀន និងមានចំណង់ចំណូលចិត្តចំពោះមុខរបរនោះទេ ជាពិសេសនៅក្នុងសម័យកាលដែលអ្វីៗក៏មានស្រាប់ ហើយផលិតផលត្បាញសំពត់សង្គឹមត្រូវបានផលិតដោយបច្ចេកវិទ្យាទំនើបនោះ ការអភិរក្សា និងអភិវឌ្ឍមុខរបរប្រពៃណី ជួបការលំបាកកាន់តែខ្លាំងដែរ។

លោកបណ្ឌិត Phan Dinh Dung នៅសាកលវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញបានមានប្រសាសន៍ថា ផលិតផលប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្ត Dong Nai ឥឡូវនេះបាន និងកំពុងទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ មូលដ្ឋានជាច្រើនបានកំណត់ទាំងនេះគឺជាមុខរបរមានសារៈសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍។ ការស្តារមុខរបរប្រពៃណីឡើងវិញ មិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចឲ្យប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សវប្បធម៌ និងប្រពៃណីនៅក្នុងសហគមន៍ទៀតផង៕

បកប្រែដោយ Huyen Trang