“Dam duong” គឺជាការបុកស្រូវក្នុងពិធីបុណ្យ និងមានលក្ខណៈជាសិល្បៈ។ ការ “Dam duong” មានន័យថាជាការបុកស្រូវក្នុងត្បាល់ឈើ ដែលមានរូបរាងដូចជាទូក។ គេចាប់ផ្ដើមពិធី “Dam duong” ដោយការវាយគងឃ្មោះ បន្ទាប់មកគឺពិធីបួងសួងដោយប្រោះទឹកនៅជុំវិញកន្លែងធ្វើបុណ្យ។ បន្ទាប់មកភ្លេងប្រពៃណីបន្លឺឡើងកងរំពងគឺពិធីបុណ្យ “Dam duong” ​បានចាប់ផ្ដើម។ តាមទំនៀមទម្លាប់ ស្រីៗក្នុងសំលៀកបំពាក់ប្រពៃណីនឹងអនុវត្ដការ “Dam duong”។

leftcenterrightdel
ស្រីៗ ក្នុងសំលៀកបំពាក់ប្រពៃណីអនុវត្ការ “Dam duong”

លោកស្រី Ha Thi Beu ម្ចាស់ homestay Xuan Truong ភូមិ Chien ឃុំ Van Son ស្រុក Tan Lac ខេត្ត Hoa Binh ចែករំលែកថា ជនជាតិ Muong នៅទីនេះជឿថា ស្នូរបុកស្រូវ (Dam duong) កាន់តែខ្លាំង គឺឆ្នាំនោះអាកាសធាតុអំណោយផល ដំណាំទទួលផលទ្វេដង។ ភ្ញៀវទេសចរមកទីនេះសប្បាយរីករាយនឹងពិធី “Dam duong”។ ហេតុនេះ homestay យើងតែងតែរៀបចំការ “Dam duong” ដើម្បីផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីដល់ភ្ញៀវទេសចរ។ សិល្បករសិល្បការិនីនៅទីនេះក៏ទៅសម្តែងនៅទូទាំងប្រទេសដែរ ដើម្បីផ្សព្វផ្សាយបុណ្យនេះដែរ។ ជនជាតិ Muong តែងតែរៀបចំពិធី “Dam duong” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងថ្ងៃប្រមូលផល ថ្ងៃអាពាហ៍ពិពាហ៍ និងសាងសង់ផ្ទះ ដើម្បីបួងសួងសុំឲ្យបានផលដំណាំល្អ។ បច្ចុប្បុន្ន ពិធីបុណ្យ “Dam duong” មិនគ្រាន់តែមានអត្ថន័យជាការធ្វើការប៉ុណ្ណោះទេ ថែមទាំងជាទំនៀមទំលាប់ប្រពៃណីទៀតផង៕

បកប្រែដោយ Thuy Anh