ក្នុងការសាងសង់ផ្ទះប្រពៃណី ជនជាតិ Co Tu ស្ទើរតែមិនប្រើដែកថែប ឬ ស៊ីម៉ងដើម្បីភ្ជាប់តួផ្ទះដែលបានប្រើដើម​ឈើផ្តៅដើម្បីភ្ជាប់តួផ្ទះ។ ដោយមានតម្រូវការខ្ពស់នូវភាពរឹងមាំ និងសោភ័ណភាព សិល្បករត្រូវមានសមត្ថភាពល្អក្នុងការជ្រើសរើសសម្ភារៈ និងការចម្លាក់ឈើ ការធ្វើខ្មុកម្រ័ក្សណ៍ ហើយមានលក្ខណៈដោយឡែក។

leftcenterrightdel
រូបចម្លាក់ឈើរបស់សិល្បករជនជាតិ Co Tu នៅស្រុក Tay Giang ខេត្ត Quang Nam

ចំពោះសិល្បៈចម្លាក់ឈើ លោក Bhriu Po សិល្បករម្នាក់ក្នុងចំណោមសិល្បករល្បីឈ្មោះរបស់ជនជាតិ Co Tu បានឲ្យដឹងថា ពីអតីតកាលដល់បច្ចុប្បន្ន សិល្បករជនជាតិ Co Tu ភាគច្រើនមិនរៀននៅសាលាឬថ្នាក់រៀនណាមួយទេ គេក្លាយជាសិល្បករដោយចៃដន្យ ឬ ដោយមានឱកាស។

ជាមួយទេពកោលសល្យ បទពិសោធន៍និងការលះបង់នោះ សិល្បករបានធ្វើឲ្យផ្ទះស្អាតថែមទៀត។ សិល្បករបានបង្ហាញឲ្យឃើញពេញលេញនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Co Tu។ សិល្បៈចម្លាក់ឈើក៏បានបង្ហាញទេពកោសល្យនិងកម្លាំងរបស់សិល្បករ។

ក្នុងវប្បធម៌របស់ជនជាតិភាគតិច Co Tu មុខរបរប្រពៃណីដូចជា ត្បាញ ចម្លាក់ ប៉ាក់ មានទំនាក់ទំនងជិតស្និទ្ធដែលមិនអាចបំបែកបានទេ។ ដើម្បីមុខរបរទាំងនេះអភិវឌ្ឍមិនអាចខ្វះផ្ទះខ្ពស់ផុតពីដី ផ្ទះវែង ផ្ទះភូមិ (នៅហៅថាផ្ទះ Guol) របស់ភូមិ។ នេះជាកន្លែងសម្រាប់សិល្បករ មនុស្សចាស់ជរានិងមនុស្សមានទេពកោសល្យបង្ហាញនិងថែរក្សាការបណ្តុះបណ្តាលមុខរបរឲ្យជំនាន់ក្រោយ៕

បកប្រែដោយ Thuy Anh