ឃុំទាំងមូលមានភូមិចំនួន ៩ មានប្រជាជនចំនួន ៥,៨៤៨ នាក់ ក្នុងនោះជាង ៧០% ជាជនជាតិភាគតិច។ នៅឃុំជាប់ព្រំដែនមួយនេះ មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់លោកព្រឹទ្ធាចារ្យម្នាក់ដែលមានទឹកមុខស្លូតបូត និងសក់ស្កូវ។ នោះគឺជាលោកព្រឹទ្ធាចារ្យ Y Kar Byă កើតនៅឆ្នាំ ១៩៥៤ ជាជនជាតិ Ede។

លោកតា Y Kar Byă អាច​និយាយភាសាជាច្រើនរបស់ជនជាតិភាគតិចដូចជា ជនជាតិ​ M'nong, E de, ឡាវ, Gia Rai, និងភាសាវៀតណាម។ កាលពីមុន លោកតា Y Kar Byă ជាមេឃុំ ហើយជាលេខាបក្សឃុំ  Krong Na។ ក្នុងអំឡុងពេលដែលកាន់តំណែង លោកតា Y Kar Byă តែងតែបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អ ដែលជាទីបង្អែកខាងស្មារតីរបស់ប្រជាជននៅទីនេះ។ ក្រៅម៉ោងធ្វើការ រាល់ពេលដែលគាត់ទំនេរ គាត់បានទៅផ្ទះនីមួយៗដើម្បីឃោសនាផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាជនអំពីគោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ។

leftcenterrightdel
លោកព្រឹទ្ធាចារ្យ Y Kar Byă និងកងទ័ពការពារព្រំដែន កងជីវពលយាមល្បាតការពារព្រំដែន

អាស្រ័យហេតុនេះបានជាប្រជាជននៅតាមភូមិទាំងឡាយមានការជឿជាក់យ៉ាងមុតមាំលើបក្ស និងមិនចាញ់កលល្បិចមនុស្សអាក្រក់ឡើយ។ បន្ទាប់ពីចូលនិវត្តន៍ លោកតា Y Kar Byă បានវិលត្រឡប់មកភូមិវិញដោយ​បន្តកាន់មុខតំណែងជាលេខាសាខាបក្សភូមិ ហើយត្រូវបានប្រជាជនទុកចិត្តបោះឆ្នោតជ្រើសតាំងជាព្រឹទ្ធាចារ្យ។ ឥឡូវនេះ មានអាយុជិត ៧០ ឆ្នាំហើយ ប៉ុន្តែ លោកតា Y Kar Byă នៅតែមានសុខភាពល្អ និងមានទំនួលខុសត្រូវចំពោះសហគមន៍ និងប្រទេសជាតិ។ ដោយមិនគិតពីការលំបាក នឿយហត់ លោកតា Y Kar Byă នៅតែរួមជាមួយកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Se Re Pok  កងទ័ពការពារព្រំដែននៅខេត្ត Dac Lac ទៅផ្សព្វផ្សាយឃោសនាគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ដល់ប្រជាជនក្នុងតំបន់។ ក្នុងអំឡុងពេលនៃការរីករាលដាល Covid-19 លោកតា Y Kar Byă រួមជាមួយកំលាំងពេទ្យ និងកងទ័ពការពារព្រំដែនបានចុះទៅផ្ទះនីមួយៗនៅក្នុងភូមិដើម្បីណែនាំប្រជាជនអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត និងចលនាប្រជាជនឲ្យលើកកំពស់ការប្រុងប្រយ័ត្ន រកឃើញ និងរាយការណ៍អំពីករណីឆ្លងព្រំដែនខុសច្បាប់ជូនកងទ័ពការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាន ឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ត្រី Pham Van Hieu ប្រធាននយោបាយនៃបុស្តិ៍ការពារព្រំដែន Se Re Pok បានអោយដឹងថា៖ លោកតា Y Kar Byă បានជួយកម្មាភិបាល និងយុទ្ធជនកងទ័ពព្រំដែនយើងខ្ញុំជាច្រើនក្នុងការការពារសន្តិសុខ កសាងព្រំដែនរឹងមាំ។ គាត់គឺជាស្ពានសំខាន់មួយក្នុងការនាំយកគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋដល់ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Duy Hoan