បុណ្យព្រះម៉ែធរណីត្រូវបានរៀបចំ ២ ដង ក្នុងមួយឆ្នាំដោយយកថ្ងៃល្អក្នុងខែកុម្ភៈ និងខែសីហាតាមច័ន្ទគតិ។ បុណ្យព្រះម៉ែធរណី ក្នុងបំណងសូមសេចក្ដីសុខ   សេចក្ដីចម្រើន សូមឲ្យជីវភាពរស់នៅសម្បូរណ៍ហូរហៀ។ បុណ្យព្រះម៉ែធរណីមានតាំងពីយូរលង់ណាស់មកហើយ និងបង្ហាញលក្ខណៈវប្បធម៌ពិសេសដែលត្រូវបានរក្សា ទទួលបន្ត និងអភិវឌ្ឍក្នុងជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំង ៥ នៅភាគកណ្ដាលវៀតណាម។

leftcenterrightdel
បុណ្យព្រះម៉ែធរណីរបស់ប្រជាជនខេត្ត Thua Thien Hue

លោក Phan Dinh Tuan នៅសង្កាត់ Xuan Phu ទីក្រុង Hue បានឲ្យដឹងថា ឈ្មួញទាំងឡាយនឹងរៀបចំបុណ្យព្រះម៉ែធរណីនាខែកុម្ភៈ។ យោងតាមប្រជាជននៅទីក្រុង Hue​ បានឲ្យដឹងថា ខែដើមឆ្នាំជាខែមានលាភសំណាង។ រីឯអ្នកជាប់រវល់ខ្លាំង ឬ មិនធ្វើអាជីវកម្មនឹងរៀបចំបុណ្យព្រះម៉ែធរណីនាខែសីហាតាមប្រតិទិនច័ន្ទគតិ។

នៅតំបន់ពីភាគខាងត្បូងនៃខេត្ត Quang Binh ដល់ភាគខាងជើងនៃខេត្ត Quang Ngai ជាលំនៅដ្ឋានដើមរបស់ជនជាតិ Cham។ ក្នុងជំនឿសាសនា ជនជាតិ Cham គោរពបូជាព្រះអាទិទេពសាមីខ្លួន។ អាស្រ័យហេតុនេះ ប្រជាជន Dai Viet (ពោលគឺប្រជាជនវៀតណាមបច្ចុប្បន្ន) មកតំបន់នេះ បានរៀបចំបុណ្យគោរពបូជាធរណីដើម្បីបង្ហាញការគោរពបុព្វការីនៅតំបន់ និងសូមឲ្យរស់នៅដោយសុខសាន្ត។ បុណ្យព្រះម៉ែធរណីគឺជាទំនៀមទម្លាប់បង្ហាញពីជំនឿប្រជាប្រិយ ជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលា  រួមចំណែកបង្កើតលក្ខណៈពិសេសរបស់ប្រជាជននៅភាគកណ្ដាលវៀតណាមសព្វថ្ងៃនេះ៕

បកប្រែដោយ Thuy Anh