leftcenterrightdel
ប្រតិភូកាត់ខ្សែបូរដើម្បីបើកពិព័រណ៌ (រូបថត៖ vnanet.vn)

ពិព័រណ៌នេះបានតាំងបង្ហាញរូបថតចំនួន ១៩៦ សន្លឹក។ រូបថតនៅឯការតាំងពិព័រណ៌នេះបានបង្ហាញយ៉ាងច្បាស់អំពីសម្រស់នៃស្រុកកំណើត ប្រទេសជាតិនិងប្រជាជនវៀតណាមនៅតាមតំបន់ព្រំដែនលើដីគោកនៃមាតុប្រទេស។ ទន្ទឹមជាមួយគ្នានោះ ឆ្លុះបញ្ចាំងពីលក្ខណៈជាក់ស្តែង រស់រវើកនៃជីវភាពប្រចាំថ្ងៃ និងការងារផលិតកម្ម រួមទាំងសំណង់នានា ពិធីបុណ្យទានវប្បធម៌ សកម្មភាពសាមញ្ញពោរពេញដោយអត្ថន័យ ដែលបណ្តាកងកម្លាំងកំពុងការពារយ៉ាងរឹងមាំនូវព្រំដែននៃមាតុប្រទេស។ ពិព័រណ៌នេះ នឹងអូសបន្លាយ រហូតដល់ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១៕

តាម vovworld.vn