ការបង្ហាញម៉ូដអាវផាយរបស់អ្នករចនាម៉ូដជនជាតិអេស្ប៉ាញ បានយកភាពត្រេកត្រអាលពីវប្បធម៌ទីក្រុងហាណូយ និងស្ពាន Long Bien។ ក្នងុឱកាសនេះ អ្នកបង្ហាញម៉ូដនៅសង្កាត់ Phuc Tan ត្រូវបានសម្ដែងជាមួយអ្នកបង្ហាញម៉ូដអាជីពដ៏ល្បីឈ្មោះ។

leftcenterrightdel
លោកស្រី Diego Chula និងដៃគូ

លោកស្រី Diego Chula អ្នករចនាម៉ូដជនជាតិអេស្ប៉ាញ បានឲ្យដឹងថា នេះជាគម្រោងដ៏សំខាន់ ដោយសារយើងមានបំណងចង់យកម៉ូដអាវផាយចេញទៅពិភពពិត ជាពិសេសនាំអាវផាយទៅបង្ហាញតាមដងផ្លូវធម្មតានៅប្រទេសវៀតណាម។ យើងចង់បង្ហាញម៉ូដមិនត្រឹមតែនៅកន្លែងថ្លៃថ្នូរដូចជាសណ្ឋាគារលំដាប់ផ្កាយ ៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកទៅបង្ហាញនៅកន្លែងជាបេះដូងនៃទីក្រុងហាណូយទៀតផង។

ព្រឹត្តិការណ៍វប្បធម៌ពិសេសនិងមានអត្ថន័យនេះជាអំណោយសម្រាប់ប្រជាជននៅសង្កាត់ Phuc Tan និងជាការចូលរួមចំណែកពង្រីកការទាក់ទាញអារម្មណ៍នៃលំហអាកាសសិល្បៈសាធារណៈរបស់ទីក្រុង៕

បកប្រែដោយ Thuy Anh