មោទនភាពដោយសារតែបានបរិច្ចាគលុយ និងដី

ចំពោះជនរួមជាតិខ្មែរនៃតំបន់ Nui Bay - ខេត្ត An Giang ដីស្រែលើ ដីជើងភ្នំ សុទ្ធតែជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេ ពីព្រោះគ្រួសារនីមួយៗជាធម្មតាមានផ្ទៃដីតិចតួចប៉ុណ្ណោះ។ ដើម្បីចលនាកៀរគរប្រជាពលរដ្ឋឱ្យបរិច្ចាគដីសម្រាប់ធ្វើផ្លូវនោះ វាទាមទារឱ្យការងារចលនាត្រូវតែធ្វើឱ្យបានហ្មត់ចត់ សមហេតុផល។

នៅភូមិ To Thuan (Nui To, Tri Ton, An Giang) គ្រួសាររបស់លោក ជូ ជុំ (អាយុ ៦០ ឆ្នាំ) ដែលជាគ្រួសារមានជីវភាពរស់នៅធូធាក្នុងសហគមន៍ខ្មែរនៅទីនេះ។ គ្រួសារនេះមានកូន ២ នាក់ ក្នុងនោះកូនប្រុសច្បងកំពុងធ្វើការនៅក្រុមហ៊ុនចំរុះមួយ  ហើយកូនស្រីបើកហាងលក់គ្រឿងទេស។ ដោយមានដីសួនច្បារ ទំហំ ៣,០០០ ម៉ែត្រការ៉េ នៅតាមជើងភ្នំ Co To ក្រុមគ្រួសាររបស់លោក ជូ ជុំ ដាំដើមដូង ដើមស្វាយ និងដើម ទឹកដោះគោ។ នៅពេលមានតំណាងអាជ្ញាធរដែនដីចុះចលនា បរិច្ចាគដីដើម្បីធ្វើផ្លូវឆ្លងកាត់ដីសួនច្បាររបស់ខ្លួន លោក ជូ ជុំ បានយល់ព្រមភ្លាមៗ។

“ខ្ញុំបានបរិច្ចាគដីទំហំ ២ ម៉ែត្រទទឹង និង ៨០ ម៉ែត្របណ្តោយ ដើម្បីស្ថាបនាផ្លូវ ហើយខ្ញុំក៏បានបរិច្ចាគ ១ ម៉ោងដើម្បីជួលកូបេដើម្បីជីកដីនោះទៀតផង។ មានផ្លូវបានជាការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកាន់តែមានភាពងាយស្រួល ផ្តល់ផលប្រយោជន៍ដល់គ្រួសារខ្លួនឯងផង និងអ្នកដទៃជាច្រើនទៀតផង” លោក ជុំ បាននិយាយបែបនេះ។

leftcenterrightdel
ផ្លូវទៅដល់តំបន់វប្បធម៌ ទេសចរណ៍ - កីឡា Soai Chek

មិនសម្បូរធូធាដូចក្រុមគ្រួសារលោក ជូ ជុំ ទេ ក្រុមគ្រួសាររបស់លោក ចូវ ស៊ី (អាយុ ៧៧ ឆ្នាំ) មានកូន ៧ នាក់ប៉ុន្តែមានតែដីស្រែ និងដីសួនច្បារ ១០០០ ម៉ែត្រការ៉េ នៅជើងភ្នំប៉ុណ្ណោះ។ ទោះបីជីវិតនៅតែពិបាកក៏ដោយ ប៉ុន្តែគ្រាពេលស្តាប់ពីគោលនយោបាយធ្វើផ្លូវឆ្លងកាត់ដីសួនច្បាររបស់ខ្លួន គ្រួសារខ្មែរមួយនេះនៅតែគាំទ្រ។ លោក ចូវ ស៊ី បានសម្រេចចិត្តបរិច្ចាគដីទំហំ ៧២ ម៉ែត្រការ៉េ កាត់ចេញពីផ្ទៃដី ១០០០ ម៉ែត្រការ៉េរបស់ខ្លួនដោយគ្មានការស្ទាក់ស្ទើរទេ។

“កាលពីមុន តំបន់នេះមិនមានផ្លូវថ្នល់ទេ វាពិបាកសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផ្លែឈើចេញពីទីនេះណាស់។ គ្រួសារយើងខ្ញុំមានមោទនភាពណាស់ដែលបានចូលរួមចំណែកដីធ្លី និងថវិកាដើម្បីធ្វើផ្លូវថ្មី។ មានផ្លូវនឹងជួយជំរុញ សេដ្ឋកិច្ចរីកចម្រើន គ្រួសារទាំងអស់នឹងមានប្រាក់ចំណូលប្រសើរជាងមុន” កូនប្រុសរបស់លោក ចូវ បានចែករំលែក។

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃឃុំ Nui To Dang Quoc Kiet មានប្រសាសន៍ថា គ្រាន់តែស្ថាបនាផ្លូវថ្មីតភ្ជាប់ Soai So – Soai Check ប៉ុន្តែមានរហូតដល់ ១៣០ គ្រួសារស្ម័គ្រចិត្តបរិច្ចាគដី ដែលភាគច្រើនជាគ្រួសារជនរួមជាតិខ្មែរ។ “ដើម្បីបង្កើតការស្រុះស្រួលមតិ ឃុំបានបង្កើតក្រុមការងារមួយសម្របសម្រួលជាមួយគណៈ ប្រជាជនភូមិ  និងប្រជាជនមានកិត្យានុភាពក្នុងសហគមន៍ខ្មែរដើម្បីប្រមូលផ្តុំ និងពន្យល់អត្ថន័យ និងអត្ថប្រយោជន៍នៃការមានផ្លូវថ្មី។

ជនរួមជាតិភាគតិចខ្មែរ ប្រកាន់ព្រះពុទ្ធសាសនាថេរវាទ ហើយពួកគាត់ទទួលបានការពន្យល់ពីអ្នកមានកិត្យានុភាពថា ការបរិច្ចាគដីសម្រាប់ធ្វើផ្លូវជាទម្រង់មួយនៃការធ្វើបុណ្យ សម្រាប់ខ្លួន និងក្រុមគ្រួសារពួកគាត់ បានជាប្រជាជនមានការឯកភាពគ្នាណាស់។ បន្ថែមលើការបរិច្ចាគដី គ្រួសារនីមួយៗស្ម័គ្រចិត្តចូលរួមថ្លៃជួលកូបេជីកដីនៅលើដីរបស់ពួកគេ។ ឃុំ ភូមិ និងប្រជាជនត្រួតពិនិត្យដោយផ្ទាល់នូវការស្ថាបនាផ្លូវបេតុង ដើម្បីធានាបាននូវគុណភាពការងារសមនឹងកាយវិការនៃការបរិច្ចាគដីធ្លីរបស់ប្រជាជនខ្មែរ”។

អត្ថប្រយោជន៍រយៈពេលវែង

លេខាបក្សស្រុក និងជាប្រធានគណៈកម្មាធិការប្រជាជនស្រុក Tri Ton លោក Cao Nguyen Liem បាននិយាយថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មក Tri Ton ស្រុកបានប្តេជ្ញាកសាងតំបន់បឹង Soai Chek កន្លែងប្រណាំងគោ Bay Nui ប្រណាំងម៉ូតូ រួមទាំងរាល់សកម្មភាពវប្បធម៌ កម្មវិធីសម្តែងសិល្បៈ

ទន្ទឹមនឹងផ្លូវឡើង និងចុះ ពីលើភ្នំ Ta Pa ផ្លូវនេះអាចជួយតភ្ជាប់រហូតពីទីប្រជុំជនស្រុក Tri Ton  តំបន់ទេសចរណ៍ Ta Pa ទៅកាន់តំបន់វប្បធម៌កីឡា និងទេសចរណ៍ Soai Chek។ ក៏ប៉ុន្តែ ពី Soai Chek បើអ្នកចង់ទៅតំបន់ទេសចរណ៍ Soai So -  Suoi Vang និងតំបន់ទេសចរណ៍ភ្នំ Tuc Dup អ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយមិនអំណោយផលឡើយ ខណៈចម្ងាយភូមិសាស្ត្រជិតគ្នា។

ប្រឈមនឹងចំណុចមិនអំណោយផលខាងលើ គណៈកម្មាធិការប្រជាជនស្រុក Tri Ton បានសំរេចចិត្តធ្វើផ្លូវបេតុងចំនួន ២ ខ្សែបន្ថែមទៀត តភ្ជាប់ពីតំបន់ Soai Chek ឆ្លងកាត់ Tuc Dup បង្កើតបានជា “ត្រីកោណទេសចរណ៍” ដ៏ទាក់ទាញ។ ក្នុងនោះផ្លូវពីបឹង Soai So ដល់បឹង Soai Chek មានប្រវែង ១,៨៦៤ ម៉ែត្រ, ផ្ទៃផ្លូវមានទទឹង ៣ ម៉ែត្រ, ចិញ្ចើមផ្លូវមានទទឹង ១ ម៉ែត្រ នៅសងខាង ហើយផ្ទុកបន្ទុកបាន ៣,៥ តោន។ ផ្ទៃដីប្រើប្រាស់ ៧,៤៥៦ ម៉ែត្រការ៉េ នៃផ្លូវថ្មីទាំងមូលត្រូវបានបរិច្ចាគដីដោយស្ម័គ្រចិត្តពីសំណាក់ប្រជាជនក្នុងតំបន់ (ប្រហែល ១៣០ គ្រួសារដែលភាគច្រើនជាគ្រួសារជនរួមជាតិខ្មែរ)។ ទន្ទឹមនឹងនេះផ្លូវពីបឹង Soai So ទៅ Soai Chek មានប្រវែង ១,២៣៥ ម៉ែត្រ ផ្ទៃផ្លូវមានទទឹង ៣.៥ ម៉ែត្រ (ថ្នាក់ទី ២) ចិញ្ចើមផ្លូវមានទទឹង ០,៧៥ ម៉ែត្រ នៅសងខាងនោះ  មានប្រមាណ ១០០ គ្រួសារជនរួមជាតិខ្មែរ ដែលមានដីនៅលើផ្លូវនេះក៏ស្ម័គ្រចិត្តបរិច្ចាគដីដោយមិនទាមទារអ្វីឡើយ៕

បកប្រែដោយ Minh Trung