អ្នកថតរូប Croquevielle បានកើតឡើង និងធំធាត់នៅតំបន់ Normandy (ប្រទេសបារាំង)។ លោកបានធ្វើដំណើរទៅកាន់ប្រទេស និងដែនដីជាង ៣៥ នៅលើពិភពលោក ដើម្បីថតរូបនិងទៅទេសចរណ៍។ ក្នុងឆ្នាំ ២០១១ នៅពេលដែលមកដល់ប្រទេសវៀតណាម អ្នកថតរូប Croquevielle បាន “លង់ស្នេហ៍” ហើយសម្រេចចិត្តនៅជាមួយប្រទេសដែលមានរាងអក្សរ S។ គាត់មានអាយុ ៤០ ឆ្នាំ កំពុងរស់នៅនិងធ្វើការនៅក្នុងទីក្រុង Hoi An ខេត្ត Quang Nam។ ដោយមិនបារម្ភលើការលំបាកខាងភូមិសាស្ត្រ លោក Croquevielle ទទួលស្គាល់ដោយមោទនភាពថា ខ្លួនជាជនបរទេសម្នាក់ក្នុងចំណោមជនបរទេសតិចតូចដែលបានទៅកាន់តំបន់ស្ទើរតែទាំងអស់នៃប្រទេសវៀតណាម។

leftcenterrightdel
អ្នកថតរូប Rehahn Croquevielle និងលោកយាយ Ly Ca Su (ជនជាតិភាគតិច La Hu) (រូបថត៖ Rehahn Photographer)

ដោយបានឃើញ និងស្វែងយល់អំពីវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិភាគតិចវៀតណាម អ្នកថតរូប Rehahn Croquevielle គិតថាចាំបាច់ត្រូវតែកត់ត្រាលក្ខណៈពិសេសទាំងនោះ។ ដំណើរផ្សងព្រេងរបស់ Rehahn Croquevielle ទៅកាន់សព្វទីកន្លែងក្នុងប្រទេសវៀតណាមបានផ្តល់ឱ្យគាត់នូវចំណេះដឹងយ៉ាងជ្រៅជ្រះអំពីប្រពៃណី វប្បធម៌ និងសាសនាដ៏វិសេសវិសាល និងភាពស្រស់ស្អាតរបស់វៀតណាម។

ស្នាដៃអំពីបណ្តាជនជាតិភាគតិចវៀតណាម ត្រូវបានគាត់បញ្ចូលទៅក្នុងសៀវភៅប្រមូលរូបថត “បិតិកភណ្ឌដ៏មានតម្លៃ”  (Precious Heritage) នៅក្នុងគម្រោងដែលមានឈ្មោះដដែល។ ពិតជាត្រឹមត្រូវនិងរហស្សនាមថា "ជាអ្នកថែរក្សាព្រលឹងនៃតួអង្គ" ដែលពិភពអ្នកថតរូបបានផ្តល់ឱ្យ Rehahn Croquevielle នោះ តួអង្គនៅក្នុងរូបថតរបស់គាត់ស្លៀកពាក់ក្នុងសំលៀកបំពាក់ប្រពៃណីរបស់ពួកគេទាំងអស់ រួមជាមួយទំនៀមទម្លាប់ ដែលបានថែរក្សាពីជំនាន់មុនៗ មកជំនាន់ក្រោយ ដោយហេតុនេះបានបង្កើតរូបភាពយ៉ាងស្រស់ស្អាតអំពីជនជាតិភាគតិចវៀតណាម។ លោក Rehahn Croquevielle បានបង្ហាញស្នាដៃទាំងនេះនៅឯពិព័រណ៍ធំៗ នៅវៀតណាម ក៏ដូចជានៅតាមបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។ រូបថតជាច្រើនអំពីភាពស្រស់ស្អាតនៃបណ្តាជនជាតិភាគតិចវៀតណាម របស់ Rehahn Croquevielle បានលេចចេញនៅក្នុងទស្សនាវដ្តីទេសចរណ៍ល្បីៗ ដូចជា National Geographic, Conde Nast Traveler ជាដើម។ អ្នកថតរូបជនជាតិបារាំងម្នាក់នេះ បានចែករំលែកថា៖ “សេចក្តីរីករាយបំផុតរបស់ខ្ញុំ គឺការស្វែងរក និងស្វែងយល់មរតកវប្បធម៌របស់បណ្តាជនជាតិភាគតិចវៀតណាម។ ខ្ញុំមិនត្រឹមតែចង់ធ្វើជាអ្នកថតរូបប៉ុណ្ណោះទេ ថែមទាំងខ្ញុំក៏ចង់ជាអ្នកចូលរួមក្នុងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលទាំងនោះទៀតផង។

ក្រៅពីនោះ Rehahn Croquevielle ក៏បានបង្កើតកម្មវិធី "ផ្តល់ទៅវិញ" (Giving Back)។ ដូច្នោះហើយ ជាមួយនឹងមូលនិធិប្រតិបត្តិការដែលយកពីការលក់រូបថតនោះ Rehahn Croquevielle បានគាំទ្រដល់កុមារដែលជួបការលំបាក មនុស្សចាស់ជរា និងជនជាតិភាគតិចវៀតណាមដែលជាតួអង្គសំខាន់នៅក្នុងស្នាដៃរបស់គាត់។ ដើម្បីជួយឲ្យភ្ញៀវទេសចរស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌របស់វៀតណាម Rehahn Croquevielle បានសាងសង់សារមន្ទីរបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននៅទីក្រុងបុរាណ Hoi An។ សារមន្ទីរបើកដោយមិនគិតថ្លៃចាប់តាំងពីដើមឆ្នាំ ២០១៧ មក។ នេះគឺជាកន្លែងដែល Rehahn Croquevielle “រៀបរាប់” រឿងរ៉ាវទាំងឡាយដែលគាត់ស្គាល់អំពីសហគមន៍ជនជាតិវៀតណាម តាមរយៈតារាងផ្តល់ព័ត៌មានជា ៣ ភាសា គឺបារាំង អង់គ្លេស និងវៀតណាម។

ក្រៅពីគម្រោង “បិតិកភណ្ឌដ៏មានតម្លៃ” Rehahn Croquevielle ក៏បានអនុវត្តគំរោងថតរូបផ្សេងៗទៀតដូចជា៖ “ស្នាមញញឹមដែលលាក់កំបាំង” (Hidden Smiles)  ឬ “សម្រស់គ្មានអាយុ” (Ageless Beauty) ក្នុងដំណើរនីមួយៗ ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃជីវភាពរស់នៅ និងប្រជាជនវៀតណាម៕

បកប្រែដោយ Huyen Trang