ថ្លែងនៅក្នុងពិធីនេះ លោកស្រី Megawati ប្រធានាធិបតីទី ៥ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ី (គណបក្សកាន់អំណាច) បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - ឥណ្ឌូនេស៊ី មានអត្ថន័យដ៏សំខាន់ ដែលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេស​ទាំងពីរ។

leftcenterrightdel
ពិព័រណ៍រូបថតតាមរយៈប្រព័ន្ធវីដេអូក្នុងឱកាសខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - ឥណ្ឌូនេស៊ី (រូបថត៖ vov.vn)

អភិបាលខេត្ត Bali លោក Wayan Koster មានសេចក្តីសង្ឃឹមថា ស្មារតីមិត្តភាពរវាងប្រជាជនទាំងពីរអាចពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូណេស៊ី និងវៀតណាមលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច អប់រំ វប្បធម៌ សិល្បៈ និងទេសចរណ៍។

នៅឯពិព័រណ៍នេះមាន​រូបថតចំនួន ២៣០ នឹងត្រូវ​បាន​តាំងបង្ហាញ ក្រោមប្រធានបទជាច្រើនដូចជា ដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅប្រទេសឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី  Soekarno នៅប្រទេសវៀតណាមនៅឆ្នាំ១៩៥៩ និង​ដំណើរការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល៦៥ ឆ្នាំ រួម​ទាំង​រូបថតជាច្រើនដែលផ្សព្វផ្សាយអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទឹក​ដី​វៀត​ណាមផងដែរ៕

បកប្រែដោយ Huyen Trang