១. ពិធីបុណ្យជៈទឹក  សង្ក្រាន្ត (Songkran) របស់ប្រទេសថៃ

leftcenterrightdel
 

នេះគឺជាពិធីបុណ្យដ៏ធំបំផុតមួយ ហើយទាក់ទាញការចូលរួមពីភ្ញៀវទេសចរបរទេសច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ នៅប្រទេសថៃ ពិធីបុណ្យជៈទឹកត្រូវបានប្រារព្ធធ្វើឡើងនៅខែមេសាជារៀងរាល់​ឆ្នាំ។

២. ពិធីបុណ្យភ្លើង ឌីប៉ាវ៉ាលី (Deepavali) ប្រទេសម៉ាឡេស៊ី

leftcenterrightdel
 

ពិធីបុណ្យភ្លើង ឌីប៉ាវ៉ាលី (Deepavali)  នៅប្រទេសម៉ាឡេស៊ី ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា និងមានរយៈពេល ៥ ថ្ងៃ។ កាលពីមុន ពិធីបុណ្យឌីប៉ាវ៉ាលី គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយរបស់សាសនាហិណ្ឌូនៅប្រទេសម៉ាឡេស៊ី។ សព្វថ្ងៃ ពិធីបុណ្យឌីប៉ាវ៉ាលី មិនត្រឹមតែរៀបចំឡើងនៅទីក្រុងគូឡាឡាំពួប៉ុណ្ណោះទេ ថែមទាំងរៀបចំឡើងសម្រាប់មនុស្យគ្រប់រូបនៅទូទាំងប្រទេសម៉ាលេស៊ីទៀតផង។

៣. ពិធីបុណ្យអុំទូកនៃប្រទេសកម្ពុជា

leftcenterrightdel
 

៤. ពិធីបុណ្យ MassKara ប្រទេសហ្វីលីពីន

leftcenterrightdel
 

ពិធីបុណ្យ MassKara ត្រូវបានធ្វើឡើងនៅខែតុលានៅក្នុងទីក្រុង Bacolod កោះ Visayas ប្រទេសហ្វីលីពីន។

៥. ពិធីបុណ្យថាតលួង (That Luang) ប្រទេសឡាវ

leftcenterrightdel
 

នៅប្រទេសឡាវ ព្រះពុទ្ធសាសនាគឺជាសាសនាជាតិ ដូច្នេះពិធីបុណ្យព្រះពុទ្ធសាសនាដូចជាពិធីបុណ្យថាតលួងត្រូវបានប្រជាជនចាត់ទុកថាជាពិធីបុណ្យប្រពៃណីដែលមិនអាចខ្វះបាន។ នេះជាពិធីបុណ្យប្រពៃណីដ៏វិសេសវិលាសនៃវប្បធម៌ឡាវ ហើយទាក់ទាញការចាប់អារម្មណ៍ពីប្រជាជនឡាវនៅទូទាំងប្រទេស៕

៦. បុណ្យណូអែលនៅតំបន់ត្រូពិក - ប្រទេសសិង្ហបុរី

leftcenterrightdel
 

ពិធីបុណ្យណូអែលតំបន់ត្រូពិកប្រចាំឆ្នាំត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងប៉ុន្មានថ្ងៃនេះ មហាវិថីទាំងអស់ដូចជា Orchard និងឈូងសមុទ្រ Marina, Tanglin, Scotts, Bras Basah បាន​តុបតែងភ្លើងបំភ្លឺផ្លូវចំរុះពណ៌គួរឲ្យទាក់ទាញ។ នេះក៏ជាពេលវេលាសម្រាប់អ្នកទេសចរទាំងអស់រីករាយនឹងការដើរទិញឥវ៉ាន់ដោយមានកម្មវិធីចុះតំលៃដែរ។

៧. បុណ្យចូលឆ្នាំថ្មីវៀតណាម

leftcenterrightdel
 

ពិធីបុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យធំបំផុតនៅក្នុងចំណោមពិធីបុណ្យប្រពៃណីរបស់ប្រទេសវៀតណាម ជាពេលវេលាឆ្លងពីឆ្នាំចាស់ ឈានចូលឆ្នាំថ្មី។ ជារៀងរាល់ឆ្នាំបុណ្យចូលឆ្មាំថ្មីវៀតណាមត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១ នៃ ខែមួយ តាមច័ន្ទគតិ។ មុននោះ ជិតដល់ថ្ងៃចូលឆ្មាំថ្មី ប្រជាជនវៀតណាមច្រើនតែទិញដើមផ្កាម៉ាក់ខៃ ហើយតុបតែង និងសំអាតគេហដ្ឋាន។ បន្ទាប់មក ក្នុងថ្ងៃចូលឆ្នាំថ្មី ក្រុមគ្រួសារជួបជុំគ្នា សួរសុខទុក្ខញាតិមិត្ត ជូនពរឆ្នាំថ្មី និងគោរពបូជាដូនតា៕

តាម laodongthudo.vn

បកប្រែដោយ Duy Hoan