កម្លាំងចលករដើម្បីបន្ត​ក្តីសុបិន្ត

Thach Nhut Hao អាយុ ១៨ ឆ្នាំ ជានិស្សិតឆ្នាំទី ១ ដេប៉ាតឺម៉ង់សំដែងតន្ត្រីប្រពៃណី (មហាវិទ្យាល័យវប្បធម៌ ភាសា និងសិល្បៈខ្មែរណាមបូ) នៃសាកលវិទ្យាល័យ Tra Vinh។ Thach Nhut Hao មានស្រុកកំណើតនៅខេត្ត Soc Trang ដែលជាប់ថ្នាក់ឯកនៃសាកលវិទ្យាល័យ Tra Vinh ដោយទទួលបានពិន្ទុ ២៧.២៥។

Thach Nhut Hao ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន ២ នាក់។ ប្រភពចំណូលរបស់គ្រួសារប្អូនគឺមកពីម៉ាស៊ីនច្រូតស្រូវតូចយកទៅជួលអោយប្រជាជននៅតាមជនបទ។ ប៉ុន្តែ ជីវភាពរស់នៅនាបច្ចុប្បន្នក៏មានការផ្លាស់ប្តូរបន្តិចម្តងៗ ហើយប្រជាជនដែលត្រូវការកិនស្រូវក៏មានចំនួនតិចដែរ ផ្ទុយទៅវិញប្រជាជនប្រើលុយទិញអង្ករ នាំឱ្យមានភាពយឺតយ៉ាវ និងអត់ការងារធ្វើ។ ដូច្នេះ ឪពុករបស់ Hao បានផ្លាស់ទៅជាជាងសំណង់ អ្នកលីសែង ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ Hao បានចែករំលែកថា "ដោយមើលឃើញការលំបាករបស់ឪពុកម្តាយ ខ្ញុំព្យាយាមសិក្សារៀនសូត្រដើម្បីកុំក្បត់អារម្មណ៍ឪពុកម្តាយ  និងមានអាជីពដើម្បីថែទាំឲ្យគ្រួសារ" ។

នៅពេលដឹងថាទទួលបានអាហារូបករណ៍ដែលមានតំលៃ ១០ លានដុង ដែលផ្តល់ដោយកាសែត Tien Phong នោះ Hao មិនអាចលាក់អារម្មណ៍របស់គាត់បានទេ ដោយសំណោះសំណាលថា “ចំនួនទឹកប្រាក់ដ៏ធំធេងនេះ នឹងក្លាយជាកម្លាំងចលករសម្រាប់ខ្ញុំបន្ត​ក្តីសុបិន្តនាពេលខាងមុខ”។

ថែរក្សាតម្លៃវប្បធម៌ប្រពៃណីជាតិ

leftcenterrightdel
Thach Nhut Hao សំដែងតន្ត្រីជនជាតិខ្មែរ (រូបថត៖ tienphong.vn)

ចាប់តាំងពីរៀននៅវិទ្យាល័យមក Thach Nhut Hao បានស្វែងយល់អំពីឧបករណ៍តន្រ្តីបុរាណខ្មែរ ហើយគាត់ចូលចិត្តខ្លាំងណាស់។ លើសពីនេះទៅទៀត គាត់ក៏ទទួលបានការគាំទ្រពីឪពុកម្តាយទៀតផង។ Hao បានរៀបរាប់ថា "ក្រៅពីម៉ោងសិក្សានៅក្នុងថ្នាក់រៀននោះ នៅផ្ទះ ខ្ញុំចំណាយពេលច្រើនដើម្បីលេងឧបករណ៍តន្រ្តីបុរាណខ្មែរ ឱ្យកាន់តែស្ទាត់ជំនាញ។

យោងតាម Thach Nhut Hao ឧបករណ៍តន្ត្រីជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបង្កើត និងអភិវឌ្ឍតន្ត្រីប្រជាប្រិយនៅតំបន់ជនជាតិភាគតិច។ នៅតំបន់ដែនដីសណ្តរទន្លេ Cuu Long ពីយូរលង់ណាស់មកហើយ ជីដូនជីតាបានបង្កើតឧបករណ៍តន្រ្តីដែលនាំមកនូវព្រលឹងវប្បធម៌ និងស្មារតីរបស់ជនជាតិខ្មែរ ដោយហេតុនេះវាបំពេញនូវតម្រូវការអំពី​សិល្បៈប្រជាប្រិយរបស់ប្រជាជន។

នៅឆ្នាំ ២០២០ Hao បានប្រឡងជាប់ដេប៉ាតឺម៉ង់សំដែងតន្ត្រីប្រពៃណីនៃសាកលវិទ្យាល័យ Tra Vinh។ Hao បានឲ្យដឹងថា “ខ្ញុំមានបំណងចង់ក្លាយជាតន្ត្រីករនាពេលអនាគត ដើម្បីចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ តាមរយៈឧបករណ៍តន្រ្តីជនជាតិ”៕

បកប្រែដោយ Huyen Trang