leftcenterrightdel
រូបថតឧទាហរណ៍ (dacsanquangninh.com.vn)

មហោស្រពម្ហូបអាហារលើកនេះប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា នៅតំបន់បុរី Phuong Dong ឃុំ Dong Xa ស្រុក Van Don។ មហោស្រពមានស្ដង់ម្ហូបអាហារចំនួន ៣១ និងស្ដង់តាំងបង្ហាញផលិតផលពិសេស - OCOP របស់ស្រុកចំនួន៩ ហើយមានសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយពីវប្បធម៌ ម្ហូបអាហារ របស់អ្នកស្រុក Van Don។ ព្រឹត្តិការណ៍នេះក៏ជាឱកាសជួបជុំគ្នាសម្រាប់សហគ្រាស អង្គការទេសចរណ៍ និងអង្គការកែច្នៃផលិតផលជលផលនៅស្រុក Van Don ទៀតផង៕

បកប្រែដោយ Thuy Anh