នៅចុងខែតុលា ឆ្នាំ ២០១៩ លោកវរសេនីយ៍ឯក Le Ngoc  Son បានរៀបចំពិធីជប់លៀងតូចមួយ ដើម្បីលាភរិយា កូនៗ សាច់ញាតិ និងមិត្តភក្តិរបស់គាត់ ទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។ អ្នកស្រី Phuong Mai (ប្រពន្ធរបស់គាត់)បានចែករំលែកថា "២ ឆ្នាំខាងមុខ នៅខែមេសា បង Son ត្រឡប់មកផ្ទះវិញហើយ គ្រួសារខ្ញុំទើបទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ចូលឆ្នាំថ្មីនេះ ខ្ញុំគ្រាន់តែសង្ឃឹមថា នៅកន្លែងបង Son បំពេញភារកិច្ចនោះ មានអ៊ិនធឺរណែតដើម្បីទាក់ទងជាមួយក្រុមគ្រួសារបាននៅពេលឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី"។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Ngoc  Son និងមិត្តរួមអាវុធ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅរដ្ឋធានី Bangui នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលកាលពីឆ្នាំ ២០១៧

ឆ្នាំ ២០១៧ គឺជាឆ្នាំដំបូងដែលបង Son និងនាយទាហានវៀតណាមចំនួន ៤ នាក់ ទៀតទៅកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ បងៗ ស្នាក់នៅផ្លូវតូចមួយនៃរដ្ឋធានី Bangui ប៉ុន្តែនៅទីនេះមិនខុសពីភូមិនៅវៀតណាមឡើយ។ នៅព្រឹក ថ្ងៃចុងក្រោយនៃឆ្នាំចាស់ បងៗបានចែកគ្នាសំអាតផ្ទះ ទៅផ្សារទិញអីវ៉ាន់ដើម្បីត្រៀមរៀបចំបុណ្យតេត។ បង Son បានចែករំលែកថា “ខ្ញុំត្រូវបានចាត់ឱ្យទៅផ្សារ ប៉ុន្តែផ្សារនៅទីក្រុង Bangui កម្រមានបន្លែណាស់។ ខ្ញុំទៅជុំវិញផ្សារ ទិញបានតែចេកខ្ចី ២ ស្និត និងម្នាស់មួយផ្លែប៉ុណ្ណោះ។ បង Son បានឲ្យដឹងថា ការលំបាកបំផុតគឺរកគ្រឿងផ្សំសម្រាប់ធ្វើនំអន្សំបួនជ្រុង។ សាច់ជ្រូកនៅទីក្រុង Bangui គឺជាអាហារកម្រមាន និងថ្លៃណាស់។ បង Son ទៅទីនេះជិត ៩ ខែ ទើបទិញបាន។ ស្លឹកចេកទេសក៏កម្រមានណាស់ដែរ។ បងៗបានចែកគ្នាទៅរកទិញហើយ គ្រោងថាប្រសិនបើរកមិនបាន ពួកគេនឹងប្រើស្លឹកចេកដើម្បីខ្ចប់នំអន្សំ។ តែសំណាងល្អ អ្នកភូមិម្នាក់ បានអោយគាត់នូវស្លឹកចេកទេសចំនួន ៤ បាច់។ នៅលើផ្ទាំងក្រណាត់យោធា ដែលក្រាលនៅកាច់ជ្រុងទីធ្លា កងទ័ពវៀតណាម រួមជាមួយកុមារនៅក្នុងតំបន់ បានខ្ចប់នំអន្សំយ៉ាងសប្បាយរីករាយ។ នំអន្សំរបស់វៀតណាម ត្រូវបានបងៗខ្ចប់ដោយជោគជ័យនៅឯប្រទេសមិត្ត។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Ngoc  Son ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅរដ្ឋធានី Bangui នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលឆ្នាំកាលពីឆ្នាំ ២០១៧

leftcenterrightdel
លោកវរសេនីយ៍ឯក Le Ngoc  Son និងកុមារទាំងឡាយនៅរដ្ឋធានី Bangui នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ខ្ចប់នំអន្សំដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

នៅទីក្រុង Bangui បង Son បានជួបជាមួយលោកយាយពិសេសម្នាក់គឺ យាយ Luyen ជាអ្នកនៅទីក្រុងហាណូយ ទៅអាហ្វ្រិកកណ្តាលជាមួយប្តី កាលពី៦៤ ឆ្នាំមុន។ នៅរសៀល ថ្ងៃដំណាច់ឆ្នាំ បងៗបានមកទទួលទានអាហារស្វាគមន៍ឆ្នាំថ្មីនៅផ្ទះរបស់លោកយាយ។ លោកយាយបានចែករំលែកជា ភាសាវៀតណាមផង និងភាសាបារាំងផងថា “ខ្ញុំអរគុណកងទ័ពវៀតណាម។ ខ្ញុំធ្លាប់គិតថា រហូតដល់ខ្ញុំស្លាប់ ក៏ប្រហែលជាខ្ញុំមិនបានទទួលបរិយាកាសបុណ្យតេតប្រពៃណីវៀតណាមទៀតទេ”៕

បកប្រែដោយ Huyen Trang