leftcenterrightdel
ស្តង់ទំនិញវៀតណាមនៅពិព័រណ៍នេះ (រូបថត៖ vov.vn)

ស្តង់ទំនិញវៀតណាម បានទាក់ទាញមិត្តភក្តិអាមេរិក និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា ស្វែងយល់អំពីវប្បធម៌ និងទេសចរណ៍វៀតណាម តាមរយៈផលិតផលសិប្បកម្មពិសេស ដូចជាគំនូប៉ាក់ វត្ថុលំអរ  Son Mai ជាដើម។ មិត្តភក្តិអាមេរិក និងអន្តរជាតិក៏ចូលចិត្តនំសណ្តែកខៀវជាប្រពៃណី រួមជាមួយតែបៃតង និងកាហ្វេវៀតណាមទៀតផង។

គួរបញ្ជាក់ថា ការចូលរួមពិព័រណ៌របស់ស្ថានទូតវៀតណាមលើកនេះ ត្រូវបានវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំកម្មវិធី ជាពិសេសរូបភាពស្តង់ទំនិញរបស់វៀតណាមត្រូវបានគណៈកម្មការរៀបចំកម្មវិធីជ្រើសរើស ធ្វើជារូបភាពតំណាងសម្រាប់ទំព័រព័ត៌មាន ក៏ដូចជារូបភាពក្របសម្រាប់ទស្សនាវដ្តីបោះពុម្ពផ្សាយអំពីពិព័រណ៍នេះផងដែរ៕

តាម vovworld