ប្រវត្តិសាស្ត្រវៀតណាម និងលោកប្រធានហូជីមិញ

ក្នុងនាមជាប្រជាជនវៀតណាម យើងគួរតែមានមោទនភាពដែលទទួល​បាន​ការ​ចាប់​អារម្មណ៍ពីមិត្តភក្តិអន្តរជាតិជាច្រើន។ ជាពិសេសក្នុងវិស័យស្រាវជ្រាវ និងវិធីសិក្សាដែលមានភាពត្រឹមត្រូវ មិត្តភក្តិអន្តរជាតិមាន​ការ​យល់យើញ​ពីយើងយ៉ាងច្បាស់ ដូចជាប្រទេសកូរ៉េខាងត្បូងជាឧទាហរណ៍មួយ។ មុខវីជ្ជាប្រវត្តិសាស្ត្រគឺជាមុខវិជ្ជាសំខាន់មួយនៅប្រទេសកូរ៉េខាងត្បូង។ នៅអនុវិទ្យាល័យ សិស្សនុសិស្សកូរ៉េខាងត្បូងត្រូបានសិក្សាលើខ្លឹមសារសំខាន់ៗចំនួន ៣ គឺ ប្រវតិ្តសាស្រ្តពិភពលោក ប្រវត្តិសាស្រ្តអាស៊ីបូព៌ា និងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។ នៅក្នុងប្រវត្តិសាស្ត្រអាស៊ីបូព៌ា សិស្សានុសិស្សត្រូវបានសិក្សាពីប្រវត្តិសាស្ត្រនៃប្រទេសទាំងបីគឺ ចិន ជប៉ុន និងវៀតណាម។ ជាពិសេសសម្រាប់ប្រវត្តិសាស្ត្រវៀតណាម សិស្សានុសិស្សត្រូវបានសិក្សាពីសម័យវប្បធម៌សន្តិភាពរហូតដល់ប្រវត្តិសាស្ត្រវៀតណាមជិតសម័យទំនើប។ យើងដឹងហើយថាកម្មវិធីអប់រំរបស់កូរ៉េខាងត្បូងមានភាពស្រដៀងគ្នាជាច្រើនជាមួយប្រទេសជប៉ុនដូច្នេះអាចនិយាយបានថា ប្រវត្តិសាស្ត្រវៀតណាមទទួលបានការ​ចាប់​អារម្មណ៍យ៉ាងខ្លាំងពីប្រទេសទាំងពីរនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hong Cu រំភើបចិត្តនៅពេលដែលគាត់បានឃើញតូអក្សររបស់លោកប្រធានហូជីមិញ

 

លោក Chung Hoan Sang  អ្នកស្រាវជ្រាវផ្នែកវប្បធម៌វៀតណាមម្នាក់បានមានប្រសាសន៍ថា៖ “អាចនិយាយបានថា សិស្សានុសិស្សកូរ៉េខាងត្បូងយល់ឃើញ​យ៉ាងច្បាស់អំពីឥស្សរជនប្រវត្តិសាស្ត្រវៀតណាមដូចជាវីរៈនារី Trung Trac និង Trung Nhi រហូតដល់លោកប្រធានហូជីមិញ។ ជាពិសេស ជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញតែងតែជាផ្នែកដែលទាក់ទាញបំផុតព្រោះវាជាផ្នែកដែលជាប់ទាក់ទងនឹងបុព្វហេតុរំដោះជាតិនិងបង្រួបបង្រួមប្រទេសជាតិ។ លោក Chung Hoan Sang ធ្លាប់រស់នៅធ្វើការនៅប្រទេសវៀតណាមជាច្រើនឆ្នាំ។ ក្នុងនាមជាអ្នកការទូតចូលនិវត្តន៍ ក្នុងប៉ុន្មានឆ្នាំមកនេះ គាត់បានសិក្សាគំនិតរបស់លោកប្រធានហូជីមិញ។ លោកបានមានប្រសាសន៍ថា មរតកសាសន៍របស់លោកប្រធានហូជីមិញមានតម្លៃក្នុងការអនុវត្តសែនខ្ពស់ដែលមិនត្រឹមតែចំពោះប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសទាំងអស់ផងដែរ ដោយក្នុងនោះមានបញ្ហាជាច្រើនដូចជា ការរួបរួមគ្នានៅក្នុងគណបក្សកាន់អំណាច ការថែរក្សាជីវភាពរស់​នៅរបស់ប្រជាជន ការបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យ ... គឺជាបញ្ហាដែលមានការចាប់អារម្មណ៍ក្នុងការស្រាវជ្រាវ។

ក្រៅពីមរតកសាសន៍នេះ ជីវិតរបស់លោកប្រធានហូជីមិញគឺជាគំរូដ៏ល្អប្រពៃមួយដែលធ្វើឱ្យមិត្តភក្តិកោតសរសើរយ៉ាងខ្លាំង។ នៅឯពិធីតាំងពិព័រណ៍ "មរតកសាសន៍របស់លោកប្រធានហូជីមិញ - មាគ៌ាដឹកនាំដ៏ត្រឹមត្រូវ" ទស្សនិកជនជាច្រើនបានរំភើបចិត្តយ៉ាងខ្លាំងនៅពេលឈរមើលអាវ ស្បែកជើង និងម៉ាស៊ីនអង្គុលីលេខរបស់លោកអ៊ំហូ ... វត្ថុទាំងនេះបានរួមចំណែកឆ្លុះបញ្ជាំងពីជីវិតដ៏ប្លែកអស្ចារ្យរបស់លោកប្រធានហូជីមិញ និងរួមចំណែកបញ្ចេញគុណតម្លៃនៃមរតកសាសន៍របស់លោក។

leftcenterrightdel
ទស្សនិកជនមកទស្សនាពិធីតាំងពិព័រណ៍ “មរតកសាសន៍របស់លោកប្រធានហូជីមិញ - មាគ៌ាដឹកនាំដ៏ត្រឹមត្រូវ”

ការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញក្នុងស្ថានភាពជាក់ស្តែង

បន្ទាប់ពីថ្ងៃដែលលោកប្រធានហូជីមិញបានលាចាកលោកទៅហើយនោះ មានការប្រឡងប្រណាំងសិក្សារៀនសូត្រនិងធ្វើត្រាប់តាមមរតសាសន៍របស់លោកជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ (ការសិក្សាដំបូងបង្អស់ត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩៦៩ យោងតាមសារាចរណ៍លេខ ១៧៣-CT / TW ស្តីពី “ការសិក្សារៀនសូត្រ និងធ្វើត្រាប់តាមមរតកសាសន៍របស់លោកប្រធានហូជីមិញ”)។ ហើយ​មានសិក្ខាសាលាវិទ្យាសាស្ត្រជាច្រើនត្រូវបានធ្វើឡើងដែលតាម​រយៈសិក្ខាសាលាទាំង​នេះ​​យើងបានរកឃើញចំណុចថ្មីៗជាច្រើនដែរ។ ដោយសារមានគុណតម្លៃប្រកបដោយចីរភាពបែបនេះ មរតកសាន៍របស់លោកប្រធានហូជីមិញត្រូវបានលោកនាយករដ្ឋមន្រ្តីទទួលស្គាល់ថាជា“ រតនៈវត្ថុជាតិ”។

លោកសាស្ត្រាចារ្យរង បណ្ឌិត Do Van Tru អនុប្រធានសមាគមបេតិកភណ្ឌវប្បធម៌វៀតណាមបានឲ្យដឹងថា លោកទើបតែបានចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រមួយក្រោម​ប្រ​ធាន​បទ​ “មរតកសាសន៍របស់លោកប្រធានហូជីមិញ - តម្លៃនៃទ្រឹស្តី និងការអនុវត្ត” ដែល​ត្រូវ​បាន​រៀបចំឡើងដោយបណ្ឌិតសភានយោបាយជាតិហូជីមិញ ដូច្នេះហើយ​នោះ លោកពិតជាសប្បាយរីករាយណាស់ដោយ​បានចូលរួមពិធីតាំងពិព័រណ៍ “មរតសាសន៍របស់លោកប្រធានហូជីមិញ  - មាគ៌ាដឹកនាំដ៏ត្រឹមត្រូវ” ដែលរៀបចំឡើងដោយសារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាម ព្រោះតែតាមរយៈពិធីតាំងពិព័រណ៍នេះ ក្នុងនាមជាអ្នកស្រាវជ្រាវ លោកបានយល់ឃើញកាន់តែច្បាស់ថែមទៀតអំពីការអនុវត្តគំនិតរបស់ប្រធានហូជីមិញក្នុងស្ថានភាពជាក់ស្តែង”។ ទោះបីពិធីតាំងពិព័រណ៍នេះគ្រាន់តែបង្ហាញពីគំរូល្អ និងគំនិតផ្តួចផ្តើមឆ្នើមក្នុងវិស័យយោធាតែប៉ុណ្ណោះក៏ដោយ ក៏វាក៏បានឆ្លុះបញ្ចាំងពីចលនានៃការសិក្សារៀនសូត្រនិងធ្វើត្រាប់តាមគំនិត គំរូសីលធម៌ និងរចនាបថរបស់លោកប្រធានហូជិមិញ ហើយបានធ្វើឲ្យមានការផ្លាស់ប្តូរប្រកបដោយភាពរីកច្រើនក្នុងការអនុវត្តជាក់ស្តែងដែរ។

លោកសាស្ត្រាចារ្យរង បណ្ឌិត Do Van Tru បាន​បន្តថា “ឲ្យតែមានការអនុវត្តតាមគំនិត និងការណែនាំក្នុងមរតសាសន៍របស់លោកប្រធានហូជីមិញចូលទៅក្នុងស្ថានភាពជាក់ស្តែងទើមធ្វើឱ្យភាពឋិតថេនិងរីកច្រើននៃមរតកសាសន៍នេះបានដែរ។ ក្នុងរយៈពេល ៥០ ឆ្នាំ កន្លងមកដែល​មានការប្រែប្រួលជាច្រើនក្នុងប្រវត្តិសាស្រ្ត សព្វថ្ងៃនេះប្រទេសវៀតណាមកំពុងប្រឈមមុខនឹងឱកាសផង និងបញ្ហាប្រឈមជាច្រើនផង ដូច្នេះការអនុវត្តន៍តាមមរតកសាសន៍របស់លោកប្រធានហូជីមិញតម្រូវឱ្យយើងត្រូវមានវិធានការជាក់លាក់ទាំងក្នុងគោលការណ៍ គោលមាគ៌ា និងគោលនយោបាយរបស់បក្ស ទាំងក្នុងការលត់ដំសីលធម៌របស់កម្មាភិបាល និងបក្ខជនទាំងអស់​ ព្រមទាំងត្រូវមានការផ្លាស់ប្តូរជាវិជ្ជមានបន្ថែមទៀតផង” ។

មកទស្សនាកន្លែងតាំងពិព័រណ៍ដែលណែនាំពីគំរូល្អៗ គំនិតផ្តួចផ្តើមឆ្នើមក្នុងកងទ័ព និងលទ្ធផលនៃការអនុវត្តចលនា “ពង្រីកប្រពៃណី បញ្ចេញទេពកោសល្យ សក្ដិសមជាកងទ័ពលោកអ៊ុំហូ” យើងមានមោទនភាពកាន់តែខ្លាំងចំពោះសមិទ្ធផលដ៏រុងរឿងរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម។ ទាំងអស់នេះបានបង្តើតឡើងការតភ្ជាប់រវាងមរតកសាសន៍របស់លោកប្រធានហូជីមិញជាមួយនឹងការអនុវត្តជាក់ស្តែងរបស់កងទ័ពប្រជាជនវៀតណាមដែលកំពុងស្ថិតក្នុងដំណើរការឆ្ពោះទៅរកកងទ័ពមួយមានរបៀបរៀបរយ ចំណាន និងទំនើបកម្មបន្តិចម្តងៗ។

សារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាមគ្រោងរៀបចំពិព័រណ៍ «មរតកសាសន៍របស់លោកប្រធានហូជីមិញ - មាគ៌ាដឹកនាំដ៏ត្រឹមត្រូវ» នៅអង្គភាពទាំង​ឡាយ​ក្នុងជួរកងទ័ពដោយ​មាន​គោល​បំណងចង់ពង្រីកចលនាសិក្សារៀនសូត្រនិងធ្វើត្រាប់តាមគំនិត គំរូសីលធម៌ និងរចនាបថរបស់លោកប្រធានហូជាមិញនៅអង្គភាពទាំងឡាយនេះ៕

បកប្រែដោយ Duy Hoan