leftcenterrightdel
អ្នកទេសចរជាង ២៧,000 នាក់បានមកទស្សនាស្រុកកំណើតរបស់លោកប្រធានហូជិមិញ ក្នុងរយៈពេលពីរថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក (រូប​ថត៖ baonghean.vn)

ក្នុងនោះ អ្នកទេសចរភាគច្រើនគឺមកពីខេត្ត ក្រុងនានាក្នុងប្រទេស ដែលច្រើនជាងគេគឺទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ជាពិសេសមានក្រុមអ្នកទេសចរចំនួន ៧ មកពីប្រទេសមួយចំនួនដូចជា ជប៉ុន អាមេរិក និងស្រីលង្កា។ អ្នកទេសចរដែលមកស្រុកកំណើតរបស់លោកប្រធានហូជីមិញបានទៅទស្សនាកន្លែងមួយចំនួនដូចជា ភូមិ Sen ភូមិ Hoang Tru និងផ្នូររបស់លោកស្រី Hoang Thi Loan - ជាម្តាយរបស់លោកប្រធានហូជីមិញ។ ជាពិសេស ភ្ញៀវទេសចរចំនួន៦៥%ត្រូវបានមគ្គុទេសក៏ទេសចរណ៍អត្ថាធិប្បាយអំពីស្រុកកំណើត គ្រួសារ និងកុមារភាពរបស់លោកប្រធានហូជីមិញ៕

បកប្រែដោយ Duy Hoan