ឯកអគ្គរដ្ឋទូតរងអង់គ្លេសប្រចាំនៅវៀតណាមលោក Steph Lysaght មានរយៈពេលជាង២ឆ្នាំស្នាក់នៅ នៅប្រទេសវៀតណាម។ ហើយលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតំលៃវប្បធម៌ និងលក្ខណៈអត្តសញ្ញាណជាតិដ៏វិសេសវិសាលរបស់វៀតណាម។ “មនុស្សគ្រប់គ្នាហាក់ដូចជាចូលចិត្តបរិយាកាស ម្ហូបអាហារ ទេសភាពភ្នំ និងសមុទ្រវៀតណាម ប៉ុន្តែចំពោះរូបខ្ញុំវិញ ខ្ញុំចូលចិត្តណាស់ទីក្រុងអ៊ូអរនានានៅទីនេះ។ រាល់សកម្មភាពទាំងអស់ហាក់ដូចជាត្រូវធ្វើឡើងនៅតាមដងផ្លូវដូចជា ការញ៉ាំ ការហាត់ប្រាណ ការធ្វើសមាធិជាដើម។ ខ្ញុំពិតជាចូលចិត្តអាហារ វៀតណាម និងរបៀបពិសាជុំជាមួយគ្នារបស់ប្រជាជនវៀតណាម។ នៅគ្រានោះ មនុស្សគ្រប់រូបអង្គុយរួមគ្នា បរិភោគរាល់មុខម្ហូបអាហារដែលបានដាក់លើថាស ឬតុ។  នេះគឺជាវិធីដ៏ល្អមួយដើម្បីអាចនិយាយ និងចែករំលែកពីអ្វីគ្រប់យ៉ាង។ ប្រទេសវៀតណាម មានភោជនីយដ្ឋានឆ្ងាញ់ៗកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែខ្ញុំសង្ឃឹមថា បណ្តាហាងលក់ស្រាបៀរ និងលក់កាហ្វេដែលខ្ញុំបាន “ធ្លាក់ក្នុងអន្លង់ស្នេហា” តាំងពីពេលមកដល់ប្រទេសវៀតណាមម៉្លេះនឹងនៅតែមានជារៀងរហូត។

leftcenterrightdel
 

 

រីឯអ្នកនាង Lucie Martin អាយុ២៦  ឆ្នាំម្នាក់មកពីប្រទេសបារាំងបានសម្រេចក្តីសុបិន្តរបស់នាងគឺទៅប្រទេសវៀតណាមដើម្បីស្វែងយល់ពីស្រុកកំណើតរបស់លោកតានាង។ នាង Lucie Martin បានរំលឹកឡើងវិញថា “នៅខែកុម្ភៈ ឆ្នាំ២០១៧  ខ្ញុំបានសម្រេចក្តីសុបិនតាំងពីតូចមកហើយគឺ៖ ការធ្វើដំណើរកំសាន្តទៅប្រទេសវៀតណាម និងការស្វែងយល់ពីប្រទេសលោកតារបស់ខ្ញុំ។ លោកតាបានទទួលមរណភាពនៅពេលខ្ញុំទើបតែមានអាយុ១ឆ្នាំប៉ុណ្ណោះហើយខ្ញុំមិនអាចយល់ច្រើនអំពីវៀតណាមបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានគូរគំនូរជាច្រើនអំពីប្រទេសវៀតណាមក្នុងកំឡុងពេលគាត់រស់នៅបារាំង។ សោភណ្ឌភាពដ៏ស្រស់ស្អាតនៃគំនូរទាំងនេះបានធ្វើឱ្យខ្ញុំមានបំណង និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងចង់មកប្រទេសវៀតណាម។ ថ្វីត្បិតតែគាត់ទទួលមរណភាពយូរហើយក្តី តែគ្រួសាររបស់ខ្ញុំនៅតែរក្សាប្រពៃណីនៃការចម្អិនម្ហូបវៀតណាមមួយចំនួន។ មុខម្ហូបមួយរបស់វៀតណាម ដែលយើងជារឿយៗធ្វើគឺចាយ៉បំពង។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រៃលែងដែលបានទៅទស្សនាប្រទេសវៀតណាម និងជួបនឹងប្រជាជនវៀតណាមដ៏រាក់ទាក់ស្មោះត្រង់ គយគន់ទេសភាពស្អាតស្រស់ត្រកាល និងភ្លក់គ្រប់មុខម្ហូបដែលមានរសជាតិឆ្ងាញ់ៗ។

ប្រទេសវៀតណាមដែលមានសន្ទស្សន៍សុភមង្គលខ្ពស់

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងតារាងបញ្ជីចំណាត់ថ្នាក់សន្ទស្សន៍សុភមង្គលពិភពលោក។ ឯកអគ្គរាជទូតរងចក្រភពអង់គ្លេសបាននិយាយថា សូចនាករ និងការសិក្សាទាំងនេះបង្ហាញថាមនុស្សជាច្រើនកំពុងមានសេចក្តីរីករាយសប្បាយ។ ភាគច្រើនក្នុងចំណោមនោះគឺដោយសារតែគ្រួសារមានសេដ្ឋកិច្ចសម្បូរ សេដ្ឋកិច្ចអភិវឌ្ឍ និងទាំងការរំពឹងទុកលើការដែលកូនៗពួកគេនឹងមានអនាគតល្អ។ សូចនាករ និងការស្រាវជ្រាវបង្ហាញថា យើងធ្វើបានការងារល្អជាច្រើន ជាពិសេសគឺការរក្សាបាននូវខឿនសេដ្ឋកិច្ចរឹងមាំគឺពិតជាសំខាន់ណាស់។ ប៉ុន្តែបញ្ហាប្រឈមសម្រាប់ទីក្រុងធំៗក្នុងសតវត្សរ៍ទី២១នោះ គឺជៀសវាងការកកស្ទះចរាចរណ៍ ធានាប្រព័ន្ធដឹកជញ្ជូនសាធារណៈយ៉ាងល្អ ធានាឲ្យមានកន្លែងសម្រាប់រាល់សកម្មភាពសាធារណៈ និងជៀសវាងការបំពុលបរិស្ថាន។ លោក Steph Lysaght បានមានប្រសាសន៍ថា៖ “ទីក្រុងហាណូយ ជាកន្លែងដែលខ្ញុំរស់នៅកំពុងរីកចម្រើនយ៉ាងឆាប់រហ័សហើយមានផែនការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈ ជាក់លាក់ជាមួយការយល់ដឹងច្បាស់ជាងអំពីការអន្តរាយដល់បរិស្ថាន។ ប្រសិនបើធ្វើបានល្អនូវផែនការទាំងនោះ និងកសាងទីក្រុងហាណូយ ទៅជាទីក្រុងឆ្លាតនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅ និងសុភមង្គលរបស់ប្រជាជន”។

អ្នកនាង Lucie Martin មានចំណាប់អារម្មណ៍ និងសង្កេតមើលឃើញពីប្រទេសវៀតណាមតាមរបៀបសាមញ្ញៗជាង។ “ចេញដំណើរពីទីក្រុងហាណូយ ហើយបន្ទាប់ពីជាង ១៤ ម៉ោងខ្ញុំបានមកដល់ទីក្រុង Hue។ ក្នុងអំឡុងពេលនោះខ្ញុំគឺជាភ្ញៀវទេសចរបរទេសតែមួយគត់។ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍អសន្ដិសុខឡើយ។ ប្រជាជនក្នុងតំបន់ជួយឲ្យខ្ញុំមានអារម្មណ៍សុខស្រួល។ ពួកគេបានអញ្ជើញខ្ញុំឱ្យទទួលទានអាហារ និងភេសជ្ជៈជាច្រើន។ ពួកគេបាននិយាយជាមួយខ្ញុំ ដោយបើកចំហ និងរីករាយ។ ខ្ញុំនឹងមិនភ្លេចទេ ពេលវេលានៅជាមួយពួកគាត់។ នៅប្រទេសវៀតណាម ខ្ញុំមានអារម្មណ៍ ដូចបាននៅផ្ទះអញ្ចឹង”។

ជាលើកដំបូងបានស្វែងយល់ពីប្រទេសអាស៊ីមួយ ហើយមូលហេតុដែលជ្រើសរើសយកប្រទេសវៀតណាមជាទីមកដល់ដោយសារតែមានចំណាប់អារម្មណ៍ជាមួយរឿង "L'Amant" (Lover) លោកស្រី Anne-Lise Thieffine បាននាំមកកូនស្រីពីរនាក់ឈ្មោះ Maxine (អាយុ៥ ឆ្នាំ) និង Cléo (អាយុ៧ ឆ្នាំ)។ “ខ្ញុំត្រូវបានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងដោយទេសភាពដ៏ស្រស់ស្អាតត្រកាលនៃប្រទេសវៀតណាម។ កូនស្រីពីរនាក់របស់ខ្ញុំក៏ចូលចិត្តវៀតណាមដែរ។ ពួកគេបានដើរលេងតាមគ្រប់ដងផ្លូវទីក្រុងហាណូយ ដូចជាផ្លូវរបស់ពួកគេនៅប្រទេសបារាំង។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញថា ប្រជាជននៅទីនេះស្រឡាញ់កូនស្រីទាំងពីរខ្ញុំណាស់។ ខ្ញុំក៏ចង់ស្នាក់នៅវៀតណាមបានយូរទៀត ប៉ុន្តែជាការសោកស្តាយណាស់ខ្ញុំត្រូវត្រឡប់ទៅប្រទេសបារាំងវិញតាមកាលវិភាគបានកំណត់។

ខ្ញុំពិតជាជក់ចិត្តយ៉ាងខ្លាំងចំពោះម្ហូបវៀតណាម ហើយនៅពេលខ្ញុំត្រលប់ទៅប្រទេសបារាំងវិញខ្ញុំនឹងចម្អិនម្ហូបអាហារវៀតណាមដែលខ្ញុំបានភ្លក់ឲ្យគ្រួសាររបស់ខ្ញុំ។ ខ្ញុំនឹងចងចាំជានិច្ចអំពីវៀតណាម ជាទីពោរពេញទៅដោយសុភក្តិមង្គល៕

បកប្រែដោយ Minh Trung