ពិធីច្រត់នង្គ័ល ឆ្នាំ២០១៩
កប.អនឡាញ - ថ្ងៃទី១១ ខែកុម្ភៈ នៅឃុំ Doi Son ស្រុក Duy Tien ខេត្ត Ha Nam (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅពិធីច្រត់នង្គ័ល ឆ្នាំ ២០១៩។ លោក Truong Hoa Binh សមាជិកការិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអញ្ជើញចូលរួមពិធីនេះ។
ពិធីច្រត់នង្គ័លត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ ដែលជាពិធីមួយពោរពេញទៅដោយលក្ខណៈមនុស្សធម៌ បង្ហាញពីការដឹងគុណូបការៈដល់បុព្វបុរសដែលគាស់រានដីស្រែ ហើយលើកកំពស់ស្មារតីខិតជិតប្រជាជន និងការគោរពដល់កសិករ កសិកម្ម។ ពិធីនេះក៏មានអត្ថន័យចាប់ផ្តើមរដូវដាំដុះថ្មី ព្រមទាំងបួងសួងសុំឲ្យមានអាកាសធាតុ និងរដូវកាលអំណោយផល ប្រជាជនមានជីវភាពសម្បូរធូធារ និងសុភមង្គលផងដែរ៕
បកប្រែដោយ Duy Hoan