leftcenterrightdel
លោក Ha Vy (ស្តាំ) នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Da Nang ប្រគល់ប័ណ្ណសម្គាល់កេរិ៍្តដំណែលពន្ធនាគារ Faifo ដល់ថ្នាក់ដឹកនាំសង្កាត់ Hoi An (រូបថត៖ baodanang.vn)

“កេរិ៍្តដំណែលប្រវត្តិសាស្រ្តពន្ធនាគារ Faifo” ដែលត្រូវបានគេស្គាល់ផងដែរថាជាកេរិ៍្តដំណែលពន្ធនាគារ Hoi An។ មុនបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ពន្ធនាគារ Faifo មិនត្រឹមតែជាសក្ខីភាពនៃឧក្រិដ្ឋកម្មអាណានិគមប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃស្មារតីប្រយុទ្ធរបស់អ្នកស្នេហាជាតិផងដែរ។ នេះជាកន្លែងដែលអាណានិគមបារាំងបានឃុំឃាំង និងធ្វើទារុណកម្មយុទ្ធជនបដិវត្តន៍ កុលបុត្រកុលធីតាជាច្រើននាក់នៃទីក្រុង Da Nang និងមូលដ្ឋានជាច្រើននៅទូទាំងប្រទេស។ ក្នុងឱកាសនេះ ទីក្រុង Hoi An ក៏បានតាំងពិព័រណ៍រូបភាព ឯកសារ និងវត្ថុបុរាណអំពីកេរិ៍្តដំណែលបុរាណពន្ធនាគារ Faifo ផងដែរ៕

បកប្រែដោយ Thuy Anh