leftcenterrightdel
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen លោក Chu Duc Dung បានថតរូបអនុស្សាវរីយ៍ជាមួយអណិកជនវៀតណាម នៅវត្ត Mot Cot ក្នុងខេត្ត Khon Kaen ប្រទេសថៃ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dang Thi Gai ប្រធានសមាគមជនមានដើមកំណើតវៀតណាមនៅខេត្ត Khon Kaen បានមានប្រសាសន៍ថា៖ កាលពី ១៥ ឆ្នាំមុន ដោយមានការទទួលជ្រោមជ្រែង និងជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត Khon Kaen ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងតបតាមបំណងប្រាថ្នារបស់បងប្អូនអណិកជនវៀតណាម វត្ត Mot Cot ត្រូវបាន​សាងសង់ឡើងនៅក្នុងសួនមិត្តភាពថៃ-វៀតណាម ក្នុងខេត្ត Khon Kaen នៅលើបឹង Kaen Nakhon។ វត្តនេះមានទាំងលក្ខណៈវប្បធម៌ និងប្រវត្តិសាស្ត្រពិសេសដោយឡែកនៃពុទ្ធសាសនាវៀតណាម ហើយជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាង​វៀតណាម និងថៃផងដែរ។

រីឯខ្លួនវិញ អភិបាលរងខេត្ត Khon Kaen លោក Chanchai បានបញ្ជាក់ថា វត្ត Mot Cot  នៅខេត្ត Khon Kaen មិនត្រឹម​តែជាគោលដៅខាងវិញ្ញាណសម្រាប់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់​ភ្ញៀវទេសចរណ៍មកទស្សនាលក្ខណៈវប្បធម៌ពិសេសរបស់វត្តអារាមវៀតណាមក្នុងប្រទេសថៃ។ វត្ត Mot Cot និងសួនមិត្តភាពគឺជានិមិត្តរូបនៃចំណងមិត្តភាព និងទំនាក់ទំនងល្អរប្រសើវាងខេត្ត Khon Kaen របស់ថៃនិងវៀតណាមផងដែរ៕

តាម vovworld.vn