ទន្ទឹមនឹងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងសកម្ម សកម្មភាពធ្វើអាជីវកម្ម និងសេវាកម្មបានបើកឡើងវិញ តម្រូវការសម្រាក និងធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរបានហក់ឡើង។ ភ្ញៀវអន្តរជាតិភាគច្រើនមកពីប្រទេសជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូង និងហ្វាំងឡង់។

leftcenterrightdel
មនុស្សយ៉ាងច្រើនមកទីលាន Dong Kinh Nghia Thuc នាយប់ថ្ងៃទី៣១ ខែធ្នូ ដើម្បីរីករាយនឹងបរិយាកាសស្វាគមន៍ឆ្នាំថ្មី ២០២៣ (រូបថត៖ Kinhtedothi)

ការងាររៀបចំទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ២០២៣ នៅគោលដៅទេសចរណ៍ និងកន្លែងទស្សនានានានៃទីក្រុងហាណូយបានប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់ និងរស់រវើក។ កម្មវិធីស្វាគមន៍ឆ្នាំថ្មី ២០២៣ ត្រូវបានប្រារព្ធឡើង ដោយជោគជ័យ ទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរដូចជា៖ កម្មវិធី “សួរស្ដីឆ្នាំថ្មី ២០២៣” នៅទីលាន Dong Kinh Nghia Thuc; សកម្មភាពវប្បធម៌ ការសម្តែងសិល្បៈ មហោស្រពម្ហូបអាហារដើម្បីស្វាគមន៍ឆ្នាំថ្មី និងការតាំងបង្ហាញផ្កា ដើមឈើ តាំងលម្អ អូសបន្លាយរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី នៅតាមវិថីដើរថ្មើរជើងទាំង៦ ដើម្បីឱ្យប្រជាជននិងភ្ញៀវទេសចរទស្សនាកម្សាន្ត និងទិញទំនិញ៕

តាម vovworld.vn