នាវាកំសាន្ត Mekong Princess ធ្វើដំណើរអស់រយៈពេល ៨ ថ្ងៃ ៧ យប់ ដោយដឹកភ្ញៀវទេសចរចេញពីទីក្រុងហូជីមិញ ត្រឡប់ទៅវិញតាមដងទន្លេមេគង្គ ទៅទស្សនាតំបន់ដីសណ្ដទន្លេ Cuu Long ហើយបញ្ចប់ដំណើរទេសចរណ៍នៅខេត្តសៀមរាប។

leftcenterrightdel
ទីក្រុង Can Tho ទទួលក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងនៅលើនាវាកំសាន្តលំដាប់ផ្កាយ ៥ (រូបថត៖ vov.vn)

តាមផែនការ ក្រុមភ្ញៀវទេសចរនឹងទៅទស្សនាវត្ត Ong ផ្សារបណ្តែត Cai Rang កំពង់ផែ Ninh Kieu និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន។ ភ្ញៀវទេសចរណ៍មានអារម្មណ៍ថា ទោះបីជាពួកគេទើបតែដើរជុំវិញកំពង់ផែ Ninh Kieu និងទៅទស្សនាកន្លែងទេសចរណ៍មួយចំនួនក៏ដោយ ក៏ពួកគេអាចបញ្ជាក់បានថា ទីក្រុង Can Tho គឺសកិ្ដសមនឹងជាធានីនៅភូមិភាគខាងលិច៕

បកប្រែដោយ Huyen Trang