leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកទិវាបុណ្យវប្បធម៌មិត្តភាពវៀតណាម-ឥណ្ឌា

នេះជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច Horasis ឥណ្ឌា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅខេត្ត Binh Duong ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកញ្ញា។ ទិវាបុណ្យនេះមានសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ការផ្លាស់ប្តូរវប្បធម៌វៀតណាម-ឥណ្ឌា បុណ្យម្ហូបអាហារ គំនូរសិល្បៈនៅលើស្បែក កម្មវិធីរាត្រីតន្ត្រីវៀតណាម-ឥណ្ឌា។ល។ ទិវាបុណ្យនេះក្នុងគោលបំណងបង្កើតឱកាសសម្រាប់ប្រជាជនខេត្ត Binh Duong ស្វែងយល់អំពីវប្បធម៌ល្អៗ នៃប្រទេសឥណ្ឌា និងជំរុញទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh