leftcenterrightdel
រូប​ថតឧទាហរណ៍៖ theaseanpost

ជាមួយនឹងប្រធានបទ "សំឡេងយុវជន" ព្រឹត្តិការណ៍នេះមានគោលបំណងនាំយកការយល់ដឹងកាន់តែស៊ីជម្រៅដល់យុវជន តភ្ជាប់ទំនាក់ទំនងនិងជាកន្លែងជួបជុំសម្រាប់សកម្មជនវប្បធម៌អាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដោយហេតុនេះបង្កើនការតភ្ជាប់រវាងទ្វីបទាំងពីរ ដើម្បីសហគមន៍សកលមួយធ្វើសមាហរណកម្ម ឆ្លើយតប និងប្រកបដោយនិរន្តរភាព។ ពិធីបើកនៅទីក្រុងហ្សាកាតាពីថ្ងៃទី ១៩ ខែកញ្ញា គឺជាការប្រគុំតន្ត្រី Jazz ដែលប្រមូលផ្តុំតន្ត្រីករល្បីៗ។ កម្មវិធីនៃពិធីបុណ្យវប្បធម៌អាស៊ាន-សហភាពអឺរ៉ុប លើកដំបូង​ រួមមានការប្រគុំតន្ត្រី Jazz និងការបញ្ចាំងភាពយន្ត ការតាំងពិពណ៌រូបថតស្តីពីប្រវត្តិនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក៕

បកប្រែដោយ Duy Hoan