តាមផែនការ ចាប់ពីខែតុលាខាងមុខនេះ ជើងហោះហើរត្រង់នឹងបើកពីទីក្រុងធំៗរបស់ឥណ្ឌាគឺពីទីក្រុង Mumbai និង New Delhi មកកាន់ទីក្រុង Da Nang។

នាបច្ចុប្បន្ន វៀតណាមបានអនុវត្តផ្ដល់ទិដ្ឋាការអេឡិចត្រូនិកជូនភ្ញៀវទេសចរឥណ្ឌា ហើយរដ្ឋាភិបាលឥណ្ឌាក៏បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម។ យោងតាមអ្នកជំនាញ ចំនួនភ្ញៀវទេសចរឥណ្ឌាចំនួន ១.៣ លាននាក់ គ្រោងនឹងមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣។ ក្នុងនោះ ទីក្រុង Da Nang នឹងទទួលស្វាគមន៍ភ្ញៀវទេសចររាប់សែនអ្នក។

leftcenterrightdel
ភ្ញៀវទេសចរឥណ្ឌា និងមជ្ឈិមបូព៌ាគ្រោងនឹងមកទីក្រុង Da Nang ប្រទេសវៀតណាមកាន់តែច្រើននាពេលខាងមុខ (រូបថត៖ vov.vn)

បច្ចុប្បន្ននេះ ទីក្រុង Da Nang បានកសាងកញ្ចប់ផលិតផលដ៏គួរឱ្យទាក់ទាញសម្រាប់ទីផ្សារនេះ។ ចាប់ពីខែតុលា ឆ្នាំ ២០២២ ការបើកជើងហោះហើរត្រង់ដំបូង ពីទីក្រុងធំ និងសំខាន់បំផុតចំនួនពីររបស់ឥណ្ឌាគឺទីក្រុង Mumbai និង New Delhi មកកាន់ទីក្រុង Da Nang របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air នឹងក្លាយទៅជាបុព្វបទអំណោយផលក្នុងការផ្លាស់ប្តូរភ្ញៀវទេសចររវាងគោលដៅទៅមកនានា។ ទីក្រុងក៏គ្រោងនឹងរៀបចំក្រុមការងារនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ដើម្បីណែនាំទេសចរណ៍ Da Nang និងជំរុញការបើកជើងហោះហើរត្រង់ទីក្រុង Doha -ទីក្រុង Da Nang ឡើងវិញ៕

បកប្រែដោយ Thanh Cong