leftcenterrightdel
បណ្ដាសិប្បករសម្ដែងរបាំ Xoe Thai (រូបថត៖ vov.vn)

នៅក្នុងកម្មវិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La លោកស្រី Trang Thi Xuan បានសង្កត់ធ្ងន់ថា៖ “សិល្បៈរបាំ Xoe Thai ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ គឺជាមោទនភាពមិនត្រឹមតែចំពោះសហគមន៍ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រជាជនបណ្ដាជនជាតិនៅខេត្ត Son La ទៀតផង។ នាពេលខាងមុខ ខេត្តនឹងផ្តោតសំខាន់លើការធ្វើឲ្យ Xoe Thai ក្លាយជាចំណុចលេចធ្លោនៅតាមគោលដៅទេសចរណ៍នានា បម្រើទេសចរណ៍សហគមន៍ បង្កើតបរិយាកាសសកម្មភាពវប្បធម៌សហគមន៍ បំពេញតម្រូវការឆ្លងពិសោធន៍របស់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ ទន្ទឹមនឹងនោះ ខេត្តបន្តអនុវត្តឲ្យបានល្អនូវគោលនយោបាយលើកតម្កើងសិប្បករគំរូក្នុងវប្បធម៍បណ្ដាជនជាតិភាគតិច ដោយចាត់ទុកសិប្បករជា “រតនសម្បត្តិមនុស្សសាស្ត្ររស់”; បង្កើនរៀបចំការសម្រាំង ស្រាវជ្រាវ និងពង្រីកតម្លៃវប្បធម៌រូបី និងអរូបីក្នុងវប្បធម៌ជនជាតិ Thai និយាយរួម និងសិល្បៈ របាំ Xoe Thai និយាយដោយឡែក៕

តាម vovworld.vn