Looking For You គឺជាភាពយន្តខ្លីអំពីទំនាក់ទំនងរវាងមាតានិងកូននៃវប្បធម៌វៀតណាម។ ជាពិសេស រឿងរវាងម្តាយ និងកូនស្រី ឆ្លុះបញ្ចាំងតាមរយៈការសន្ទនា ការនិទានរឿងផ្ទាល់ខ្លួនដោយស្មោះត្រង់។

leftcenterrightdel
ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីសិល្បៈរបស់ Manzi ដែលឧបត្ថម្ភដោយវិទ្យាស្ថាន Goethe នៅទីក្រុងហាណូយ (រូបថត៖ គណៈកម្មការរៀបចំ)

ភាពយន្តនេះជារឿងរ៉ាវដែលបានបង្កើតឡើងវិញ ដោយការប្រើប្រាស់បច្ចេកទេស “ស្តាប់-សំដែង” តាមរយៈការនិទានរឿងដែលប្រមូលបាននៃតួអង្គនៅរស់ ហើយបន្ទាប់មកសំដែងឡើងវិញ។ រឿងរ៉ាវដែលបង្កើតជាខ្លឹមសារសំខាន់នៃខ្សែភាពយន្តនេះគឺផ្អែកលើការសម្ភាសន៍ជីវិតពិតដែលធ្វើឡើងដោយអ្នកនិពន្ធ Anna Nguyen និង Kristine Landon Smith និងអ្នកស្រាវជ្រាវផ្សេងទៀតនៅទីក្រុងហាណូយ, ទីក្រុងឡុងដ៍, Manchester និងស៊ីដនី។

រឿងជាក់លាក់នីមួយៗនៃគូម្តាយ និងកូនស្រីនីមួយៗដែលមានប្រវត្តិ និងស្ថានភាពរស់នៅខុសៗគ្នានឹងបង្ហាញជាបណ្តើរៗនូវប្រធានបទជាសកលនៃខ្សែភាពយន្តនេះ៕

បកប្រែដោយ Huyen Trang