នៅក្នុងពិធីនេះ វៀតណាមត្រូវបានផ្តល់កិត្តិយសជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីឆ្នាំ ២០២២ និងជាគោលដៅធម្មជាតិឈានមុខគេនៅអាស៊ីឆ្នាំ២០២២។ អគ្គនាយកដ្ឋានទេសចរណ៍ទទួលបានរង្វាន់ជាស្ថាប័នគ្រប់គ្រងទេសចរណ៍ឈានមុខគេនៅអាស៊ីឆ្នាំ ២០២២។ រដ្ឋធានីហាណូយបានឈ្នះក្នុងចំណាត់ថ្នាក់ទីក្រុងឈានមុខគេនៅអាស៊ីឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍រយៈពេលខ្លី។

leftcenterrightdel
វៀតណាមត្រូវបានផ្តល់កិត្តិយសជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីឆ្នាំ២០២២ និងជាគោលដៅធម្មជាតិឈានមុខគេនៅអាស៊ីឆ្នាំ២០២២ (រូបថត៖ vov.vn)

មន្ទីរទេសចរណ៍ទីក្រុងហូជីមិញទទួលបានរង្វាន់ស្ថាប័នគ្រប់គ្រងទេសចរណ៍ថ្នាក់ទីក្រុងឈានមុខគេនៅអាស៊ី ឆ្នាំ២០២២។ ទីក្រុងហូជីមិញទទួលបានរង្វាន់ជាគោលដៅទេសចរណ៍សេវាសាធារណៈឈានមុខគេនៅអាស៊ីឆ្នាំ ២០២២។ ទីក្រុង Hoi An ទទួលបានរង្វាន់គោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ីឆ្នាំ ២០២២។ ទីក្រុង Da Nang ទទួលបានរង្វាន់ជាគោលដៅធ្វើពិធីបុណ្យ​ និងព្រឹត្តិការណ៍ឈានមុខគេនៅអាស៊ីឆ្នាំ២០២២។ ឧទ្យានជាតិ Cuc Phuong (ខេត្ត Ninh Binh) ទទួលបានរង្វាន់ "ឧទ្យានជាតិឈានមុខគេនៅអាស៊ី" ជាឆ្នាំទីបួនជាប់ៗគ្នា។

leftcenterrightdel
គោលដៅទេសចរណ៍ជាច្រើននៅវៀតណាមទទួលបានរង្វាន់ក្នុងពិធីប្រគល់រង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២២ តំបន់អាស៊ី និងអូសេអានីក្នុងកម្មវិធី World Travel Awards 2022 នៅអាស៊ី និងអូសេអានី (រូបថត៖ vov.vn)

ជាពិសេស ស្រុក Moc Chau (ខេត្ត Son La) ជាលើកដំបូង ទទួលបានរង្វាន់ជាគោលដៅទេសចរណ៍ធម្មជាតិថ្នាក់មូលដ្ឋានឈានមុខគេនៅអាស៊ីឆ្នាំ២០២២។ អង្គភាពអាជីវកម្មទេសចរណ៍មួយចំនួននៅវៀតណាមក៏ទទួលបានរង្វាន់ដែរ។

លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍បានមានប្រសាសន៍ថា ការទទួលស្គាល់របស់ពិភពលោកដោយចាត់ទុកថា វៀតណាមប្រៀបដូចជា "តារាកំពុងរះ" ដែលមានគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ ម៉ាកយីហោ និងផលិតផលទេសចរណ៍ដ៏វិសេសវិសាលជាច្រើន ដោយមានការប្រកួតប្រជែងនៅក្នុងតំបន់ និងនៅលើពិភពលោក។ រង្វាន់ទាំងនេះបានវាយតម្លៃ និងទទួលស្គាល់ការអភិវឌ្ឍទេសចរណ៍វៀតណាមឡើងកម្ពស់ថ្មីមួយ; ហើយការទទួលស្គាល់នោះនឹងជំរុញទេសចរណ៍វៀតណាមបន្តអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang