leftcenterrightdel
ការសម្តែងក្រោមចំណងជើង  “សួស្តីព្រះអាទិត្យ និងកំពូល Fansipan" (រូបថត៖ vnanet.vn)

ការសម្តែងយូហ្គានៅ Sa Pa ដោយមានការចូលរួមរបសសាមាជិកសមាជិកាជាង ៣៨០ នាក់មកពីបណ្ដាក្លឹបយូហ្គាក្នុងស្រុក និងអន្តរជាតិបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ ។ អាស្រ័យហេតុនេះ ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ការផ្លាស់ប្តូរវប្បធម៌រវាងខេត្ត Lao Cai និងស្ថានទូតឥណ្ឌាប្រចាំវៀតណាម ក៏ដូចជាតំបន់មូលដ្ឋាននៃប្រទេសឥណ្ឌា​នាពេលខាងមុខ។

កាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៤ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំជាទិវាយូហ្គាអន្តរជាតិ។ សូមបញ្ជាក់ថា មុននោះ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៤ នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវឱ្យអនុម័តថ្ងៃទី ២១ ខែមិថុនា ជាទិវាយូហ្គាអន្តរជាតិ៕

បកប្រែដោយ Pham Diep