ការបើកសប្តាហ៍គឺជាព្រឹត្តិការណ៍ "ពិធីបុណ្យសាច់គោ និងស្រាទំពាំងបាយជូរអាហ្សង់ទីន" ដែលប្រារព្ធឡើងនៅថ្ងៃទី ២៣ ឧសភានៅភោជនីយដ្ឋាន "Los Fuegos-Argentina Steak & Grill"។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីផ្សព្វផ្សាយពីម្ហូបអាហារអាហ្សង់ទីនដែលស្ថានទូតអាហ្សង់ទីនប្រចាំវៀតណាមរៀបចំនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញចាប់តាំងពីឆ្នាំ ២០១៤ មក។

leftcenterrightdel
ព្រឹត្តិការណ៍ Tango និងម្ហូបអាហារអាហ្សង់ទីន នឹងជាពិធីបុណ្យនៅខាងក្រៅ (រូបថតឧទាហរណ៍៖ vnanet.vn)

នាថ្ងៃទី ២៥ ឧសភាខាងមុខ ពិធីរំលឹកខួបលើកទី ២១២ នៃបដិវត្តន៍ខែឧសភាទទួលបានជោគជ័យនៃសាធារណរដ្ឋអាហ្សង់ទីន នឹងប្រព្រឹត្តទៅនៅគេហដ្ឋានឯកជនរបស់ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំវៀតណាម ដោយមានការចូលរួមពីតំណាងស្ថាប័នរបស់វៀតណាម ស្ថានតំណាងការទូត រួមជាមួយបុគ្គល និងមិត្តភក្តិមួយចំនួនក្នុងមូលដ្ឋាន។

ព្រឹត្តិការណ៍បិទ “សប្តាហ៍អាហ្សង់ទីនលើកទី ៧ នៅទីក្រុងហាណូយ” នឹងជាពិធីបុណ្យ Tango និងម្ហូបអាហារអាហ្សង់ទីនដែលប្រព្រឹត្តទៅនាល្ងាចថ្ងៃទី ២៨ ឧសភា នៅសួនផ្កា Ly Thai To៕

បកប្រែដោយ Huyen Trang