leftcenterrightdel
ការសម្តែងម៉ូតសំលៀកបំពាក់ប្រពៃណី​ក្នុងមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ លើកទី៧ នៅខេត្ត Bac Lieu  កាលពីឆ្នាំ២០១៧ (រូប​ថត៖ baocantho.com.vn)

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានប្រគល់ឲ្យនាយកដ្ឋានវប្បធម៌ជនជាតិដឹកនាំ និងសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang និង​មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ក្រុង  បណ្ដាទីភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូនៅខេត្ត Soc Trang។ មហោស្រពនេះនឹងប្រព្រឹត្តទៅនៅត្រីមាសទី ៤ ឆ្នាំ ២០២២។

នេះជាមហោស្រពដែលប្រារព្ធឡើងរៀងរាល់ ៥ ឆ្នាំម្តង រួមទាំងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែប ដូចជាការតាំងពិពណ៌ ប្បធម៌នៃមូលដ្ឋាននីមួយៗ ការប្រកួតសម្តែងសិល្បៈ ការសម្តែង​សំលៀកបំពាក់របស់ជនជាតិខ្មែរ ការប្រណាំងទូកង និងការ​ប្រកួត​កីឡាមួយចំនួនទៀត រួម​ទាំង​ការ​​ផ្សព្វផ្សាយឧត្តមភាពទេសចរណ៍របស់មូលដ្ឋាន... មហោស្រពនេះរៀបចំឡើងក្នុងគោលបំណងលើកតម្កើង អភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរណាមបូ រួមចំណែកថែរក្សាជីវភាពខាងស្មារតី ព្រមទាំង​ផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរណាមបូ ជូនភ្ញៀវជាតិ និងអន្តរជាតិ។

បកប្រែដោយ Duy Hoan