បុណ្យចូលឆ្នាំថ្មីប្រពៃណីតេត២០២២ គឺជាបុណ្យដំបូងក្នុងទូទាំងប្រទេសដែលត្រូវបានរៀបចំដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូផង។ ទន្ទឹមនឹងសារអំណរនិទាឃរដូវថ្មីប្រកបដោយសុវត្ថិភាព បុណ្យក៏មានកម្មវិធីសិល្បៈក្នុងគោលបំណងតបស្នងសងគុណចំពោះការវិភាគទានរបស់គ្រូពេទ្យ និងបុគ្គលិកជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នាពេលកន្លងមក។

leftcenterrightdel
ទស្សនិកជនវ័យក្មេងទៅទស្សនាស្ដង់លក់ទំនិញ (រូបថត៖ vov.vn)

តាំងពីព្រឹកថ្ងៃនេះ ប្រជាជន និងសិស្សានុសិស្សជាច្រើនកុះករ បានមកទស្សនានិងថតរូប។ លោក Nguyen Hong Phuc នាយកនៃអាគារវប្បធម៌យុវជនបានឲ្យដឹងថា ប្រជាជនបានអនុវត្តយ៉ាងមឹងម៉ាត់នូវការពាក់ម៉ាស និងការរក្សាចម្ងាយ។ គណៈកម្មការរៀបចំក៏បានរៀបចំអ្នកធ្វើអនាម័យ និងសម្លាប់មេរោគ បង្កើតលក្ខខណ្ឌឲ្យអ្នកចេញចូលលាងដៃសម្លាប់មេរោគ។

ទន្ទឹមនឹងនោះ បុណ្យតេតឆ្នាំនេះក៏មានសកម្មភាពផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូ ដូចជា ពិព័រណ៌ផ្សារណាត់អនឡាញប្រភេទ 2D ឬ 3D ការប្រកួតរូបថតស្អាត ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការស្ដារនិងអភិវឌ្ឍឡើងវិញផ្នែកទេសចរណ៍៕

បកប្រែដោយ Thuy Anh