ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ស្ថានទូតវៀតណាមប្រចាំកម្ពុជា និងស្ថានទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំវៀតណាម។ ព្រឹត្តិការណ៍នេះបង្ហាញការជួយគាំទ្រចំពោះប្រទេសកម្ពុជា ដែលជាប្រទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ចូលរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាព ភាពជាអ្នកជិតខាងវៀតណាម-កម្ពុជា ព្រមទាំងផ្សព្វផ្សាយលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាម និងព្រះរាជាណាចក្របែលហ្សិក តាមរយៈពិព័រណ៌រូបភាពរបស់អ្នកថតរូបវ័យក្មេងវៀតណាម និងអឺរ៉ុប។

leftcenterrightdel
វៀតណាមនឹងចូលរួមមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលរៀបចំដោយកម្ពុជា (រូបថត៖ vov.vn)

រូបភាពទាំងឡាយបានផ្តោតទៅលើប្រធានបទសំខាន់ៗក្នុងសង្គមទំនើបនៅបច្ចុប្បន្ន ដូចជា គ្រួសារ សុវត្ថិភាព យេនឌ័រ បេតិកភណ្ឌ ភាពស្និទ្ធស្នាល សេរីភាព អំណាច ចំណេះដឹង និងជំនឿ។ រូបភាពនិមួយៗ គឺជាការតភ្ជាប់វប្បធម៌អាស៊ី-អឺរ៉ុប ក្នុងបរិបទដែលជំងឺ Covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ។

គណៈកម្មការនឹងរៀបចំពិព័រណ៌តាំងបង្ហាញដោយផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូនៅលើគេហទំព័ររបស់មហោស្រពវប្បធម៌ ASEM ឆ្នាំ២០២១ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា៕

បកប្រែដោយ Thuy Anh