សិក្ខាសាលានេះតភ្ជាប់ជាមួយស្ថាប័នគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់ជាច្រើន អង្គភាពអាជីវកម្មទេសចរណ៍ និងសមាគមពាក់ព័ន្ធជាច្រើនទៀត។ល។ នៅសិក្ខាសាលា ប្រតិភូទាំងឡាយបានវាយតម្លៃថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ បានកើតឡើង ហើយការបំពុលបរិស្ថានកាន់តែកើនឡើង ធ្វើឱ្យមនុស្សយកចិត្តទុកដាក់បន្ថែមទៀតចំពោះការថែទាំសុខភាព។ ដូច្នេះ ប្រភេទទេសចរណ៍នេះក៏អភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។

leftcenterrightdel
ការងូតទឹកជាមួយស្លឹកថ្នាំរបស់ជនជាតិ Dao ក្រហមនៅខេត្ត Lao Cai គឺជាផលិតផលទេសចរណ៍ដែលភ្ញៀវទេសចរជាច្រើនចូលចិត្ត

ប្រតិភូទាំងឡាយក៏បានវាយតម្លៃអំពីការលំបាក ភាពងាយស្រួល ឱកាស និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមទិសដៅសម្រាកលំហែកាយនៅវៀតណាម ព្រមទាំងលើកឡើងគំនិតផ្តួចផ្តើម និងអនុសាសន៍សមស្របដើម្បីអភិវឌ្ឍវិស័យទេសចរណ៍តាមទិសដៅសម្រាកលំហែកាយនៅវៀតណាម ដើម្បីបំពេញតម្រូវការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងបរិបទការប្រកួតប្រជែង និងធ្វើសមាហរណកម្មអន្តរជាតិ សមស្របនឹងនិន្នាការថ្មីនាបច្ចុប្បន្ននេះ៕

បកប្រែដោយ Huyen Trang