ការប្រឡងអន្តរជាតិសម្រាប់កុមារ “ធម្មជាតិនៃភពផែនដី” ស្ថិតក្នុងគម្រោង “ពិភពលោកតាមរយៈខ្សែភ្នែករបស់កុមារ”។ នេះជាការប្រឡងសម្រាប់កុមារមានអាយុពី ៣ ដល់ ១៨ ឆ្នាំ ដែលប្រព្រឹត្តទៅពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១ មិថុនា។

leftcenterrightdel
គំនូររបស់កុមារី Trinh Nha Minh

គំនូររបស់កុមារត្រូវបានតាំងបង្ហាញពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា នៅសួនរុក្ខជាតិនៃសាកលវិទ្យាល័យជាតិម៉ូស្គូ (MGU) នៅរដ្ឋធានី ម៉ូស្គូ  ប្រទេសរុស្ស៊ី។ នៅក្នុងពិព័រណ៌ ទស្សនិកជនអាចស្វែងយល់ថែមទៀតអំពីពិភពធម្មជាតិដ៏ស្រស់ស្អាតនៅជុំវិញកុមារ។ គំនូរស្អាតជាងគេក្នុងការប្រឡងនេះអាចចូលរួមពិព័រណ៌គំនូរនៃកុមារអន្តរជាតិ “ពិភពលោកតាមរយៈខ្សែភ្នែករបស់កុមារ” នៅប្រទេសរុស្ស៊ី និងឥណ្ឌា៕

បកប្រែដោយ Thuy Anh