ជំនួសមុខគណៈប្រតិភូ ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត Kien Giang លោក Nguyen Van Phich បានសម្តែងនូវសេចក្តីសង្ឃឹមថា ព្រះសង្ឃ និងបងប្អូនជនជាតិខ្មែរណាមបូនឹងបន្តពង្រីកប្រពៃណីស្នេហាជាតិ លើកតម្កើងស្មារតីសាមគ្គីភាព និងអនុវត្តបានល្អនូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

leftcenterrightdel
លោក Nguyen Van Phich ប្រគេនអំណោយនិងអបអរសាទរចំពោះព្រះតេជគុណ Danh Dong (រូបថត៖ vnanet.vn)

ព្រះតេជគុណ Danh Dong ប្រធានគណៈកម្មាធិការព្រះពុទ្ធសាសនាវៀតណាមប្រចាំខេត្ត Kien Giang បានមានសង្ឃដីការថា បងប្អូនជនជាតិខ្មែរណាមបូតែងតែគោរពតាមសេចក្តីណែនាំរបស់នាយករដ្ឋមន្រ្តីស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ រួមជាមួយអាជ្ញាធរដែនដី និងប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

នៅថ្ងៃទី ៣០ ខែកញ្ញា និងថ្ងៃទី ១ ខែតុលា លោកវរសេនីយ៍ឯក Truong Cong Dung អនុប្រធានស្នងការដ្ឋាននគរបាលខេត្ត Bac Lieu បានចុះសួរសុខទុក្ខ និងអបអរសាទរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងអ្នកមុខអ្នកការសាសនានៅក្នុងខេត្ត។

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២១ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំ ទាំងបីរបស់ជនជាតិខ្មែរណាមបូនៅភាគខាងត្បូងវៀតណាម ដែលរួមមានបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា និងបុណ្យប្រណាំងទូក-ង បុណ្យអកអំបុក៕

បកប្រែដោយ Huyen Trang