ឆ្នាំនេះ ក្នុងបរិបទនៃជំងឺ Covid 19 តាមរយៈប្រព័ន្ធវីដែអូ មជ្ឈមណ្ឌលអភិរក្សកេរិ៍្តដំណែល Thang Long ទីក្រុងហាណូយ មានគោលបំណងឧទ្ទេសនាមអត្ថន័យរបស់បុណ្យសែនព្រះខែដល់ទស្សនិកជន។

leftcenterrightdel
រូបភាពត្រូវបានតាំងបង្ហាញ

ពិព័រណ៌បានតាំងបង្ហាញម្ហូបអារហារប្រពៃណីនៃបុណ្យសែនព្រះខែរបស់អ្នកហាណូយ នាដើមសតវត្សរ៍ទី ២០ តាមគំនូររបស់លោក Henri Oger និងស្នាដៃអក្សរសិល្ប៍របស់លោក Nguyen Tuan  និងលោក Vu Bang។ល។ មកដល់ពិព័រណ៌ ទស្សនិកជនក៏បានឃើញរូបភាពនៃប្រដាប់ប្រដាលេងកម្សាន្តប្រពៃណីនៅក្នុងបុណ្យសែនព្រះខែ។ ទន្ទឹមនឹងនោះ ទស្សនិកជនក៏បានជួបជាមួយអ្នកជំនាញប្រវត្តិសាស្ត្រ Le Van Lan ដើម្បីស្វែងយល់អំពីបុណ្យសែនព្រះខែប្រពៃណីផងដែរ។

ការពិព័រណ៌ត្រូវបានផ្សាយនៅគេហទំព័រ hoangthanhthanglong.vn និង trungbayonline.hoangthanhthanglong.vn៕

បកប្រែដោយ Thuy Anh