leftcenterrightdel
ទីក្រុង Hoi An ខេត្ដ  Quang Nam

ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះការរៀបចំឆ្នាំទេសចរណ៍ជាតិនៅខេត្ត Quang Nam ឆ្នាំ ២០២២ ពិតជាពិបាកសម្រេចបានគោលដៅដែលបានកំណត់។ ដូច្នេះគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានលើកសំណើដល់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍អនុញ្ញាតឱ្យមូលដ្ឋានពន្យាពេលរៀបចំឆ្នាំទេសចរណ៍ជាតិដល់ឆ្នាំ ២០២៣។

នៅឆ្នាំ ២០២២ ខេត្ត Quang Nam បានស្នើសុំរៀបចំព្រឹត្តិការណ៍ជាតិ ដើម្បីជំរុញវិស័យទេសចរណ៍នៅរដូវក្តៅនិងចុងឆ្នាំ រួមជាមួយការរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ និងសម័យប្រជុំទេសចរណ៍អនុតំបន់ដែលដឹកនាំដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍៕

បកប្រែដោយ Pham Diep