leftcenterrightdel
រូបភាពមួយត្រូវបានតាំងបង្ហាញនៅពិព័រណ៌ “ពិធីបុណ្យសែនព្រះខែនៅក្នុងក្រសែភ្នែករបស់កុមារ” (រូបថត៖ គណៈកម្មការរៀបចំ)

គណៈកម្មការរៀបចំពានរង្វាន់វិចិត្រសិល្បៈសម្រាប់កុមារវៀតណាម ឆ្នាំ២០២១ នឹងជ្រើសរើសពីស្នាដៃជាង ៥០០០ ដើម្បីជូនជ័យលាភីលេខ១ ចំនួន៣; ជ័យលាភីលេខ២ ចំនួន៦; ជ័យលាភីលេខ៣ ចំនួន១០; រង្វាន់លើកទឹកចិត្តចំនួន២០ និងរង្វាន់សម្រាប់ក្រុមចំនួន១០។ ស្នាដៃទាំងឡាយបានបង្ហាញពីសេចក្តីស្រឡាញ់ចំពោះស្រុកកំណើត ទឹកដី ស្រស់ស្អាតនៃជីវភាពរស់នៅរបស់កុមារ។  ពិព័រណ៌ “ពិធីបុណ្យសែនព្រះខែនៅក្នុងក្រសែភ្នែករបស់កុមារ” នឹងបង្ហាញពីប្រវត្តិសាស្រ្ត អត្ថន័យ និងលក្ខណៈវប្បធម៌របស់ពិធីបុណ្យសែនព្រះខែ តាមរយៈឯកសារ និងរូបភាពនានា៕

បកប្រែដោយ Thuy Anh