ព្រឹត្តិការណ៍នេះប្រមូលប្រតិភូប្រមាណ ១៥,០០០ នាក់ មកពីស្ថានទូតនានាប្រចាំបែលហ្ស៊ិក។ ភ្ញៀវទាំងឡាយត្រូវបង្ហាញវិញ្ញាបនប័ត្រនៃការចាក់វ៉ាក់សាំងពេញលេញ ឬធ្វើតេស្តរហ័សជំងឺ Covid-19 មុនពេលចូលរួម។

leftcenterrightdel
ស្តង់នៃស្ថានទូតវៀតណាមនៅបុណ្យ Manifesta (រូបថត៖ vnanet.vn)

ស្ថានទូតវៀតណាមប្រចាំបែលហ្ស៊ិកចូលរួមបុណ្យ Manifesta ឆ្នាំនេះ ដោយមានស្ដង់ផ្សព្វផ្សាយម្ហូបអាហារ វប្បធម៌ និងទេសចរណ៍វៀតណាម។ ស្ដង់របស់វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់ពីទស្សនិកជន។ កាសែតទាំងឡាយរបស់វៀតណាម ដូចជា ទស្សនាវដ្ដីរូបភាពវៀតណាម (ជាភាសាអង់គ្លេស) កាសែត Le Courrier du Vietnam (ជាភាសាបារាំង) និងសៀវភៅផ្សព្វផ្សាយទេសចរណ៍វៀតណាម ជាដើម បានធ្វើឲ្យសម្បូរបែបសម្រាប់ស្ដង់របស់ស្ថានទូតវៀតណាម។

ក្នុងពិធី លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានជួបជាមួយថ្នាក់ដឹកនាំនៃគណបក្សពលករបែលហ្ស៊ិក និងបង្ហាញពីសមិទ្ធផលនៃសេដ្ឋកិច្ច សង្គម ដែលវៀតណាមទទួលបាន នៅពេលកន្លងមក រួមទាំង​អំពីលទ្ធផលល្អនៃដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុប (EU) និងព្រះរាជាណាចក្របែលហ្ស៊ិករបស់ប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមចំណែកពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU និយាយរួម និងជាមួយបែលហ្ស៊ិកនិយាយដោយឡែក៕

បកប្រែដោយ Thanh Cong