leftcenterrightdel
ពិធីណែនាំធ្វើមុខម្ហូបហ្វឺ និងណែមប្រពៃណីរបស់វៀតណាមនៅសាលា  ESHRA (រូបថត៖ vnanet. vn)

ថ្លែងនៅក្នុងព្រឹត្ដិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Nguyen Thanh Vinh បានសង្កត់ធ្ងន់លើការដែលភាគីទាំងពីររៀបចំកម្មវិធីផ្លាស់ប្ដូរវប្បធម៌ម្ហូបអាហារដែលពោរពេញទៅដោយអត្ថន័យនេះ ជាពិសេសក្នុងការណែនាំដោយផ្ទាល់ពីរបៀបរៀបចំម្ហូបប្រពៃណីរបស់វៀតណាមដូចជាមុខម្ហូបណែមនិងហ្វឺសាច់គោ  និងមុខម្ហូបអាល់ហ្សេរីដូចជា Méchoui និង Salad hamis។

leftcenterrightdel
និស្សិតនៅសាលា ESHRA ត្រូវបានណែនាំរបៀបហូបហ្វឺ (រូបថត៖ vnanet. vn)

លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា តាមរយៈកម្មវិធីនេះ ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងអាល់ហ្សេរីនឹងមានការយល់ដឹង និងបទពិសោធន៍ជាក់ស្តែងបន្ថែមទៀតអំពីរបៀបធ្វើម្ហូបរបស់ប្រទេសរៀងៗខ្លួន តាមរយៈនោះជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep