leftcenterrightdel
កោះ Phu Quoc (រូបថត៖ vnanet.vn)

កោះ Phu Quoc របស់វៀតណាមស្ថិតក្នុងលំដាប់នេះជាលើកដំបូងដោយសារភាពស្រស់ស្អាតនៃធម្មជាតិ។ ទស្សនាវដ្តី Time សន្និដ្ឋានថា កោះ Phu Quoc ត្រូវបានគេស្គាល់ថា “ត្បូងដ៏មានតម្លៃរបស់វៀតណាម” ដែលជាកន្លែងលំហែកាយបែបធម្មជាតិ ហើយដែលក្លាយទៅជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍មានការអភិវឌ្ឍលឿនបំផុងនៅអាស៊ីអាគ្នេយ៍៖ ក្នុងឆ្នាំ ២០១៩ កោះ Phu Quoc បានទាក់ទាញភ្ញៀវទេសចរចំនួន ៥ លាននាក់ កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន។

តាមការគ្រោងទុក កោះ ​Phu Quoc នឹងទទួលភ្ញៀវទេសចរណ៍អន្ដរជាតិដែលបានចាក់វ៉ាក់សាំងនៅរដូវស្លឹកឈើជ្រុះ ហើយបន្តទាក់ទាញភ្ញៀវទេសចរដោយការលើកលែងទិដ្ឋាការស្នាក់នៅរហូតដល់ ៣០ ថ្ងៃ៕

បកប្រែដោយ Pham Diep