ព្រឹត្តិការណ៍នេះជាសកម្មភាពដំបូងរបស់កិច្ចប្រជុំនៃវិទ្យាស្ថានបណ្ណសារសោតទស្សន៍អាស៊ីអាគ្នេយ៍ - ប៉ាស៊ីហ្វិក (SEAPAVAA) លើកទី២៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២២ ដល់ថ្ងៃទ២៧ មិថុនា នៅទីក្រុងហាណូយ។

leftcenterrightdel
ទស្សនិកជនទៅទស្សនានៅពិព័រណ៌

នេះមិនគ្រាន់តែជាឱកាសសម្រាប់វៀតណាមផ្សព្វផ្សាយជោគជ័យដែលសម្រេចបានក្នុងវិស័យបណ្ណសារភាពយន្តប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់ជំនួបប្រាស្រ័យតភ្ជាប់រវាងអង្គភាពផលិត និងបណ្ណសារភាពយន្តក្នុង និងក្រៅប្រទេសទៀតផង។ ព្រមទាំង នេះក៏ជាឱកាសផ្សព្វផ្សាយភាពយន្ត តាមរយៈនោះ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់វៀតណាមដល់មិត្តភក្តិអន្តរជាតិ។

ក្នុងបំណងផ្សព្វផ្សាយរូបភាពអំពីទឹកដី និងមនុស្សវៀតណាម វិទ្យាស្ថានភាពយន្តវៀតណាមបានរៀបចំពិព័រណ៌តាំងបង្ហាញរូបភាពចំនួន ១២០ សន្លឹកអំពីឈុតឆាកដែលថតដោយអ្នកផលិតខ្សែភាពយន្តក្នុងនិងក្រៅប្រទេសវៀតណាម។ ក្នុងបរិបទនៃជំងឺ Covid-19 រូបភាពទាំងឡាយត្រូវបានបង្ហោះលើគេហទំព័ររបស់វិទ្យាស្ថានភាពយន្តវៀតណាម និងបណ្ដាញសង្គម Facebook Youtube៕

បកប្រែដោយ Thuy Anh