ដោយមានសៀវភៅ កាសែត និងរូបភាពគំរូជាង ៣០០ ពិព័រណ៌បានបង្ហាញអំពីជីវប្រវត្តិ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ ការចាកចេញរបស់លោកអ៊ំហូដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិ ពលិកម្មសព្វបែបយ៉ាងរបស់លោកចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិវៀតណាម ជាពិសេសគឺសិតិអារម្មណ៍ និងសិលធម៌របស់លោក។ ពិព័រណ៌នឹងបើកដល់ចុងខែមិថុនា ឆ្នាំ២០២១។

leftcenterrightdel
សៀវភៅតាំងបង្ហាញនៅពិព័រណ៌ដែលរៀបចំដោយបណ្ណាល័យយោធា

*នាថ្ងៃទី២ ខែមិថុនាដដែល នៅទីក្រុងហាណូយ បណ្ណាល័យយោធាបានបើកពិព័រណ៌រំលឹកខួបលើកទី១១០ ឆ្នាំនៃការចាកចេញរបស់លោកអ៊ំហូដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិ (៥ មិថុនា ១៩១១/៥ មិថុនា ២០២១)។ ក្រោមប្រធានបទ “លោកប្រធានហូជីមិញ-ដំណើរនៃសតវត្សរ៍” ពិព័រណ៌បានតាំងបង្ហាញនូវសៀវភៅ កាសែត និងរូបភាពជាង ១០០០ តាមខ្លឹមសារចំនួន៨ ស្ដីពីបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ និងគំនិតយោធារបស់លោកប្រធានហូជីមិញ។ ពិព័រណ៌នឹងបើកដល់ថ្ងៃទី១៥ ខែមិថុនា៕

បកប្រែដោយ Thuy Anh