leftcenterrightdel
ក្រុមសិស្សចូលរួមការប្រកួតអូឡាំពិចរូបវិទ្យាតំបន់អឺរ៉ុបខាងជើង - បាល់ទិក (រូបថត៖មន្ទីរអប់រំនិងបណ្តុះបណ្តលក្រុងហាណូយ)

សិស្សដែលចូលរួមការប្រកួតទាំងនេះ កំពុងសិក្សាថ្នាក់ទី ១១ នៃវិទ្យាល័យហាណូយ - Amsterdam ។ ក្នុងនោះសិស្ស Tran Dinh Dung បានឈ្នះមេដាយមាស; សិស្ស ២ នាក់ ទៀត ឈ្នះមេដាយប្រាក់ គឺ Nguyen Manh Duc និង Le Duc An។ ការប្រកួតអូឡាំពិករូបវិទ្យាតតំបន់អឺរ៉ុបខាងជើង - បាល់ទិក គឺជាការប្រកួតសម្រាប់សិស្សវិទ្យាល័យនៅតំបន់អឺរ៉ុបខាងជើង - បាល់ទិក។

ការប្រកួតនេះបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៣។ នៅឆ្នាំ ២០២១ ការប្រកួតត្រូវបានធ្វើឡើងនៅប្រទេសស៊ុយអែតចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែឧសភា។ ដោយសារតែការវិវឌ្ឍយ៉ាងស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 ការប្រកួតនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ។  នេះជាលើកដំបូងដែលសិស្សនៅទីក្រុងហាណូយចូលរួមការប្រកួតនេះ៕

បកប្រែដោយ Pham Diep