leftcenterrightdel
ពិធីចុះហត្ថលេខារវាងបណ្តាអង្គភាពទេសចរណ៍នៅវេទិកា

ក្រោមប្រធានបទ “ទេសចរណ៍ក្នុងប្រទេសជាកម្លាំងចលករសម្រាប់ការស្ដារទេសចរណ៍វៀតណាមឡើងវិញ ក្នុងស្ថានភាពប្រក្រតីថ្មី” វេទិកាបានពិភាក្សាអំពីខ្លឹមសារសំខាន់ចំនួនពីរ៖ ទេសចរណ៍ក្នុងប្រទេសជាភារកិច្ចសំខាន់របស់ទេសចរណ៍វៀតណាម និងវិធានការអភិវឌ្ឍទេសចរណ៍ក្នុងប្រទេស។ នៅវេទិកា ប្រតិភូទាំងឡាយបានវិភាគអំពីសារៈសំខាន់នៃទេសចរណ៍ក្នុងប្រទេស ការអភិវឌ្ឍទេសចរណ៍ក្នុងប្រទេសរបស់វៀតណាមនិងនៅតំបន់ កត្តាចាំបាច់សម្រាប់ការអភិវឌ្ឍទេសចរណ៍ក្នុងប្រទេស បទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍នៅតំបន់មួយចំនួន ការអភិវឌ្ឍទេសចរណ៍ក្នុងប្រទេសក្នុងស្ថានភាពប្រក្រតីថ្មី និងលើកឡើងនូវវិធានការអភិវឌ្ឍទេសចរណ៍ក្នុងប្រទេស។ល។ វេទិកាប្រព្រឹត្តទៅដល់ថ្ងៃទី១៦ មេសា៕

បកប្រែដោយ Thuy Anh