ថ្លែងក្នុងវេទិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក Nguyen Le Phuc បានឲ្យដឹងថា វេទិកានឹងជម្រុញការរៀបចំឡើងវិញនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Le Phuc ថ្លែងនៅវេទិកា (រូបថត៖ vnanet.vn)

លោក Demyan Smilevets ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ Rostourism បានឲ្យដឹងថា វៀតណាមគឺជាគោលដៅទេសចរណ៍ដែលទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចររុស្ស៊ី។ យោងតាមទិន្នន័យនៃអគ្គនាយកដ្ឋានស្ថិតិសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា នៅឆ្នាំ២០១៩ វៀតណាមទទួលបានភ្ញៀវទេសចររុស្ស៊ីចំនួន ៥៧២,០០០ នាក់ កើនឡើង ៨% បើធៀបនឹងឆ្នាំ២០១៨។ រុស្ស៊ីបានចាត់ទុកវៀតណាមគឺជាទីផ្សារទេសចរណ៍មានសក្តានុពលជាច្រើន។

តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ពលរដ្ឋវៀតណាមបានស្ថិតក្នុងបញ្ជីដែលត្រូវបានផ្ដល់ទិដ្ឋាការអេឡិចត្រូនិចចូលប្រទេសរុស្ស៊ី និងភ្ញៀវទេសចរវៀតណាមអាចស្នាក់នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល ១៦ ថ្ងៃ។

នៅក្នុងវេទិកា ប្រតិភូទាំងឡាយបានបង្ហាញសហគ្រាស និងសេវាកម្មរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលដែលជើង​ហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានបើកឡើងវិញ៕

បកប្រែដោយ Thuy Anh